ពេលរាសីអ្នកស្រុតធ្លាក់ហើយ!!! ចូរកុំហ៊ានទៅណាមកណា តែម្នាក់ឯង

ខ្ញុំមានមិត្តម្នាក់ឈ្មោះសុធាជាមនុស្សដែលមិនខ្លាចខ្មោចសោះ ព្រោះថាគេមិនដែលឃើញខ្មោចឬក៏ ធ្លាប់ត្រូវខ្មោចលងនោះទេ។សុធាធ្វើការនៅឯភ្នំពេញជាមួយខ្ញុំឯណោះទេ ជួនជាក្រុមហ៊ុនដែលពួក យើងធ្វើការនោះបានឈប់សំរាកចំនួន៣ថ្ងៃសុធាក៏រៀបចំទៅលេងផ្ទះរបស់គេឯខេត្តកំពង់ចាមចំនួន ៣ថ្ងៃដែរ។មកដល់ផ្ទះពេលណាសុធាបានលឺពីមាត់១ទៅមាត់មួយថាពួកគេត្រូវខ្មោចលងស្ទើរតែគ្រប់គ្នា ពេលដែលពួកគាត់ធ្វើដំណើរតាមផ្លូវ១ខ្សែសុធាមិនជឿទេទោះជាអ្នកភូមិប្រាប់ថាពួកគាត់មិនបាន កុហកក្តី ផ្លុវនោះពួកគាត់មិនដែលហ៊ានឆ្លងកាត់ទៀតទេ។

មិត្តភក្តិរបស់សុធាបានបបួលគេទៅលេងបាល់ នៅឯចុងភូមិដោយជិះកង់ទៅទាំងអស់គ្នាតាមផ្លូវធំ សុធានិយាយឡើងថា-ចុះផ្លុវកាត់នៅជិតសឹងអី ម៉េចក៏ពួកឯងមិនជិះ? -អញមិនជិះកាត់តាមនឹងទេព្រោះល្បីថាខ្មោចលង -អានេះចេះតែជឿដែរសម័យនេះហើយនៅជឿរឿងចឹងទៀត តែសុធាគិតថាព្រមទៅតាមពួកវាសិនចុះចាំយប់ចាំជិះតាមផ្លូវកាត់វិញព្រោះឆាប់ដល់ផ្ទះ ពួកគេនាំគ្នាលេងបាល់តាំងពីព្រឹករហូតដល់ម៉ោង៦សុធាក៏រៀបចំត្រលប់ទៅផ្ទះរបស់គេវិញតាមផ្លូវលំមួយនោះ

តាមផ្លូវសុធាជិះកង់បណ្តើរច្រៀងបណ្តើរតែគេក៏រាងព្រឺណាស់ដែរព្រោះតាមផ្លូវស្ងាត់ខ្លាំងណាស់មានតែដើមឈើ ដុះតាមផ្លូវបក់រវិចៗដូចម្រាមដៃអ៊ីចឹងណាមួយផ្លូវស្ងាត់ផងតែគេមិនបានគិតទៅដល់រឿងខ្មោចអ្វីដែរ។កំពុងតែជិះជិតដល់ផ្ទះទៅហើយសុធាក៏ក្រលេកឃើញស្រីម្នាក់ស្រស់ស្អាតណាស់កំពុងតែឈរនៅ តាមផ្លូវ សំលឹងមករកគេសុធាបានធូរចិត្តព្រោះឃើញមាននាងនោះបានជាគ្នាតែសុធាឆ្ងល់​ ថ្មើនេះហើយម៉េចក៏នាងនៅឈរទីនេះម្នាក់ឯងទៅវិញ? ដើម្បីអោយអស់ចំងល់សុធាក៏ជិះកង់ទៅជិតនាងរួចសួរ:

-អ្នកនាងទៅណាមកណាដែរ យប់ហើយនៅម្តុំនេះស្ងាត់ណាស់មិនខ្លាចទេឬ? -ខ្ញុំអត់ខ្លាចទេ ពូឌុបខ្ញុំទៅផ្ទះផងណា(សំលេងនាងស្តាប់ទៅរាងបង្ហូសៗ) -អ៊ីចឹងឡើងជិះមកខ្ញុំជូនទៅ ផ្ទះអ្នកនាងដល់ណាដែរ? -ចាសនៅភូមិខាងមុខនោះ សុធាឌុបនាងទៅណ្តើរជជែកគ្នាលេងបណ្តើរនិយាយសុខៗស្រាប់តែបាត់សំលេងនាងសុធាងាកក្រោយស្រាប់តែ​បាត់នាងឈឹង សុធាខំស្រែកហៅតែមិនលឺសំលេងឆ្លើយតប<<យ៉ាងម៉េចអីចេះ?បាត់ទៅ​ណាភ្លាម​ហើយ>>

សុធាគ្រវីក្បាលធាក់កង់ទៅមុខទៀតរហូតដល់ផ្ទះគ្មានរឿងអ្វីកើតឡើងគេគិតថាពួកម៉ាកខ្លួននិយាយមិនពិតនោះទេព្រោះគ្មានរឿងអ្វីកើតឡើងផង។ យប់មួយសុធាបានទៅផឹកសីុជាមួយមិត្តរបស់គេឆ្ងាយពីភូមិ២០គីឡូម៉ែត្ររហូតដល់ម៉ោង១០បានត្រឡប់មកវិញទោះជាមិត្តភក្តិគេហាមឃាត់យ៉ាងណាក្តី -អាធាប្រយ័ត្នហែង(មិត្តសុធាដាស់តឿន)ដោយសារស្រវឹងតិចៗផង​សុធា​ជិះម៉ូតូមិលឿនប៉ុន្មានទេ លុះមកដល់ផ្លូវលំនោះគេឃើញនារីដែលគេជួបថ្ងៃមុនដើរតែម្នាក់ឯងដដែល គេជិះទៅជិតនាងសួរនាំព្រោះបារម្ភពីសុវត្ថិភាពនាងតែនារីនោះគិតតែឈ្ងោកមុខហើយតបថា

-ខ្ញុំ…ទើប…មក…ពី…ចំការ… សុធាគិតថានារីហ្នឹងនិយាយដូចត្រដិតយ៉ាងម៉េចទេគេហៅនាងឡើងជិះម៉ូតូជាមួយគេសំដៅទៅភូមិ។ មិនទានលទៅដល់ផងសុធាមានអារម្មណ៍ថានារីដែលគេដឹកពីក្រោយធ្ងន់ទៅៗយ៉ាងម៉េចទេដើម្បីអោយអស់ចំងល់គេក៏ងាកក្រោយតែគេឃើញនាងមិនមែនឃើញស្អាតដូចមុននោះទេ គឺឃើញមុខនាងឡើងខៀវ ដៃជើងរលួយរបកសាច់ទាំងផ្ទាំងៗហូរឈាមឥតដាច់ ភ្នែកសំលឹងគេស្ទើរលានគ្រាប់ភ្នែក សុធាឃើញហើយ គេក៏ស្រែក<<ពុទ្ធោ ពុទ្ធាំង!!!>>

សុធាប្រឹងធាក់ម៉ូតូសឹងដាច់ខ្យល់តែធាក់មិនឆេះសោះ សុធាក៏ផ្តួលម៉ូតូចោលរួចប្រឹងរត់ទាំងព្រលឹងចុងសក់ព្រោះឃើញស្តែងពេករត់ទៅរត់មកហាក់ដូចជាវង្វេងតែម្តុំព្រៃផ្លូវលំមួយខ្សែរហ្នឹងរហូតហើយខ្មោចស្រីនោះជិះពីលើកគេជាប់សុធាប្រឹងស្រែកជួយផងៗៗៗ សំលេងខ្មោចក្រហឹមនៅក្បែរត្រចៀកគេលឺសូរតែចាំផង…ចាំផង… សុធារត់មិនដឹងដល់ណាហើយទេ ព្រោះគេគិតតែពីរត់ រហូតដល់ជួបអ្នកភូមិ ជួយខ្ញុំផងៗៗៗ រួចសុធាក៏ដួលសន្លប់បាត់។

ព្រឹកឡើងសុធាភ្ញាក់ដឹងខ្លួនឃើញឪពុកម្តាយបងប្អូនគេនៅជុំវិញ ហើយគេក៏ប្រាប់ពីរឿងរ៉ាវដែលគេជួបនោះអោយអ្នកទាំងអស់គ្នាស្តាប់ ឪពុកសុធាប្រាប់គេថា -កាលពី២អាទិត្យមុនមានស្រីក្រមុំម្នាក់ ជាកូនអ្នកភូមិផ្សេង ត្រូវគេចាប់រំលោភហើយសំលាប់ចោលពេលដែលនាងមកពីចំការដោយដើរកាត់ផ្លូវនោះ២ថ្ងៃ ក្រោយបានមានគេដឹងហើយសពនាងត្រូវហើមស្អុយទៅហើយ ចាប់តាំងពីថ្ងៃនោះមកដោយនាងស្លាប់តៃហោងផងទើបព្រលឹងនាងនៅវិលវល់កន្លែងនោះលងគេដោយរូបភាពសាហាវៗគ្រប់គ្នាអោយតែមាននរណាហ៊ានឆ្លងកាត់ជាពិសេសអ្នកដែលរាសីស្រុតខ្លាំងតែម្តង។ សុធាស្តាប់ហើយគេព្រឺចង់គ្រុនញាក់គេប្រាប់ថាគេរាងហើយគេជឿហើយក្រោយពីត្រលប់មកធ្វើការវិញសុធានៅតែចាំរឿងនោះហើយមិនភ្លេចប្រាប់រឿងនោះដល់មិត្តរួមការងារគេឡើយមកដល់ពេលនេះគេមិនទាន់បាត់ខ្លាចផង។ ផ្លូវលំនោះត្រូវបានបិទអោយលែងប្រើប្រាស់ក្លាយជាព្រៃតៃហោង

ប្រភពពី freedomnewskh

Leave a Reply

Your email address will not be published. Required fields are marked *