អ្នកដាំស្វាយចន្ទីមានសង្ឃឹមទៀតហើយ វិស័យឯកជនចំនួន០៣បោះទុន១០០លានដុល្លារយកទៅលក់នៅប្រទេសកូរ៉េ

នាពេលថ្មីៗទៅនេះ មានក្រុមហ៊ុនចំនួន០៣បានចុះធ្វើការវិនិយោគទុនរួមគ្នាលើទំហំទឹកប្រាក់ចំនួន១០០លានដុល្លារ ក្នុងការចូលរួមអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីឈានដល់ការនាំគ្រាប់ស្វាយចន្ទីទៅលក់នៅប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០១៩ ។ វិស័យឯកជនទាំង០៣ដែលបានចុះអនុស្សារណៈវិនិយោគលើផលិតកម្មនេះរួមមាន ក្រុមហ៊ុនវិនិយោគទុនកម្ពុជា-ម៉ាឡេស៊ី ក្រុមហ៊ុន ខេមឃេស៊ូ និងក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ណារូម៉ារីន ។

នៅឆ្នាំ២០១៩ ក្រុមហ៊ុនត្រូវការគ្រាប់ស្វាយចន្ទីប្រមាណជា ១,០០០តោន ខណៈនៅមានការព្រួយបារម្ភមួយចំនួនពីការផលិតរបស់កសិករខ្មែរ ស្របពេលដែលតម្រូវការទីផ្សារមានច្រើនជាងនេះទៅទៀត ។ កិច្ចព្រមព្រៀងដែលបានធ្វើឡើង​ពេលនេះ​គឺមាន​រយៈពេល១ឆ្នាំ ។ ក្រៅពីនេះ ក្រុមហ៊ុនបាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយសមាគម​កសិករ​ដាំ​ស្វាយចន្ទី

ដែលមាន​ទំហំ​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ​ជាង០៣ម៉ឺន​ហិច​តា​ផងដែរ ។កន្លងមក ខ្មែរបានលក់គ្រាប់ស្វាយចន្ទីរទៅកាន់តែប្រទេសវៀតណាមតែមួយប៉ុណ្ណោះ ខណៈដែលខ្មែរបានផលិតលើសពីទីផ្សារដែលខ្លួនបានលក់ចេញទៅទៀត ។សូមបញ្ជាក់ផងដែរថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យើងអាចនឹងបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឱ្យបាន០១លានតោននាពេលដ៏ខ្លីខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *