ពិតជាអាណិតណាស់!!! ក្មេងស្រីអាយុ១៣ឆ្នាំ លេងទឹកសមុទ្រ ឃើញក្មេងតូចម្នាក់លង់ចូលជួយ អកុសលង់ទឹកខ្លួនឯងវិញ បាត់ខ្លួនរកមិនទាន់ឃើញទេ

ក្រុងព្រះសីហនុ៖ ក្មេងស្រីវយ័១៣ឆ្នាំម្នាក់ឈ្មោះហ៊ុន ម៉េងហ័រ បានលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤មេសា២០២០នេះ ហើយបាត់ខ្លួនរហូតមកដល់ម៉ោងជាង៥ល្ងាចនេះទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ ។

ភ្លាមៗក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៍ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រអោយPNN ដឹងថា លោកក៍បានបញ្ជូនអូបរ័ល្បឿនលឿន២គ្រឿងទៅជួយអន្តរាគមន៍តាមរកក្មេងស្រីរងគ្រោះដែរ។ បើតាមសាច់ញាតិថា ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាអូរ២ក្រុងព្រះសីហនុ មកលេងសមុទ្រជាមួយគ្រួសារ ។

មុនពេលបាត់ខ្លួន ក្មេងស្រីរងគ្រោះបានចូលទៅជួយក្មេងតូចម្នាក់ទៀតដែលលង់ទឹក ដោយដោះអាវពោងបោះទៅអោយក្មេងមួយទៀត ចៃដន្យអាក្រក់ ក៍លង់ទឹកខ្លួនឯងវិញនិងបាត់ខ្លួនតែម្តង៕

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *