របៀបធ្វើមឹកអាំងពិសេស!!!

គ្រឿងផ្សំ៖–មឹក–ជីរវ៉ាន់ស៊ុយ ស្លឹកខ្ទឹម(ហាន់តូចៗ)–ទឹកម្ទេស–ម្ទេស ខ្ទឹមក្រហម ខ្ទឹមស បុកអោយម៉ត់–ក្រូចឆ្មារ–ខ្ញី–ម្សៅស៊ុប អំបិល ទឹកត្រី និង ស្ករត្នោត។ វិធីធ្វើ៖–ដំបូងត្រូវយកមឹកទៅលាងឲ្យជ្រះរំអិល រួចដកឆ្អឹងនឹងសម្អាតពោះរបស់វាឲ្យស្អាត។–យកខ្ទឹមស ខ្ទឹមក្រហម ខ្ញី និងម្ទេសបុកឲ្យម៉ដ្ឋ រួចយកទៅប្រឡាក់ជាមួយមឹក។–រួចដាក់ម្សៅស៊ុប អំបិល ទឹកត្រី និងស្ករត្នោតឲ្យចូលជាតិជាមួយសាច់មឹកដោយផ្អាប់វាទុកកន្លះម៉ោង។

បន្ទាប់មកយកមកដោតចង្កាក់អាំងដោយប្រើភ្លើងតិចៗ អោយវាឆ្អិនល្មមរួចជាការស្រេច។វិធីធ្វើទឹកជ្រលក់៖–យកទឹកម្ទេស ខ្ទឹមស ខ្ទឹមក្រហម ក្រូចឆ្មារ ទឹកត្រី ម្សៅស៊ុប ជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម និងម្ទេសលាយចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមឲ្យមានរសជាតិជូរអែម ហើយហិរបន្តិចរួចជាការស្រេច។

ប្រភព៖មុខម្ហូបខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *