តោះមកមើលសម្រស់​ខាងក្រៅដ៏ស្រស់​សោភា​ របស់​តួ​ទេវតា​ឆ្នាំថ្មី ព្រះនាង​គោរាគទេវី

ពិធីបុណ្យចូលឆ្នាំ ជាប្រពៃណីជាតិយើងតែងតែធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែចេត្រព្រោះខែនេះគឺជាពេលវេលាមួយដែលប្រជាកសិករខ្មែរប្រមូលផលស្រូវរួចរាល់ និងមានពេលទំនេរមានឱកាសដើម្បីធ្វើបុណ្យទានតាមធនធានដែលខ្លួនមាន។ ឆ្នាំថ្មី ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ្រឹស្ដសករាជ ២០២០នេះ បានចូលមកដល់នៅថ្ងៃច័ន្ទ៦រោចខែចេត្រត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២០ វេលាម៉ោង៨៖៤៨យប់។

យ៉ាងណាមិញមហាជនខ្មែរសម្តែងនូវការចាប់អារម្មណ៍ជាខ្លាំង ទៅលើសម្រស់ដ៏សោភារបស់តួអង្គដែលសម្តែងជាទេវតាឆ្នាំថ្មីគឺកញ្ញា គីង វិច្ឆិកា ដែលសម្តែងជាតួព្រះនាងគោរាគទេវីជាបុត្រីទី២នៃកបិលមហាព្រហ្មថាពិតជាមានភាពស្រស់សោភាយ៉ាងខ្លាំងស័ក្តិសមជានារីខ្មែរជាមួយនឹងទឹកមុខញញឹមស្រស់តែម្តង។

ជាការពិតកញ្ញា គីង វិច្ឆិកា ដែលសម្តែងជាតួអង្គទេវតាឆ្នាំថ្មីមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតជានារីខ្មែរនោះទេថែមទាំងមានទេពកោសល្យសិល្បៈរាងខ្ពស់ស្រឡះពោរពេញទៅដោយភាពទាក់ទាញពេលដើរបង្ហាញម៉ូតលើឆាកជាពិសេសពេលសម្តែងជាតួអង្គទេវតាឆ្នាំថ្មីនេះតែម្តង។ កញ្ញា គីង វិច្ឆិកា ត្រូវបានគេដឹងថាបច្ចុប្បន្នជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យ អប់រំសិល្បៈមនុស្សសាស្ត្រ របស់សាកលវិទ្យាល័យប៊ែលធីអន្តរជាតិដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី«ធីតាឯកសង្រ្គាន្តឆ្នាំ២០២០»។

ប្រភព៖ khmerpart

Leave a Reply

Your email address will not be published. Required fields are marked *