មាន់ដុត គល់ស្លឹកគ្រៃ មាន់ដុតកូកា ជាមួយត្រយូងចេក និងរបៀបធ្វើទឹកត្រីជ្រលក់មាន់ដុត!

គ្រឿងផ្សំ៖មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេកធ្វើហើយលាងទឹកអោយស្អាត គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម ត្រយូងចេក១ ម្ទេស ក្រូចឆ្មា។វិធីធ្វើ:មាន់លាងទឹកហើយស្អាត ប្រលាកគ្រឿងផ្សំ ម្សៅសុ៑បខ្នរ ទឹកសុីអុីវ ប្រេងខ្យង ម្រេច ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ច្របល់ញុកចូលក្នុងគូទមាន់ ប្រលាក់ទុក១៥នាទីអោយចូលជាតិ កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាមដាក់ទ្រាប់គូទឆ្នាំង។

ហើយចាំចាក់ប្រេងឆា ដាក់មាន់រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង ដាក់ភ្លើងល្មម កុំអោយឆាប់ខ្លោចដាក់រំងាស់ប្រេងវា ១០នាទីបើកមើលម្ដង ឱស្សាហ៌ប្រែវាមើលត្រយូងចេកឆ្អិនលើកឡើង ហើយចាំចាក់កូកា រំងាស់វាទាល់ឆ្អិន ឡើងពណ៌។

វិធីបុកទឹកត្រី:ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ស្ករស៣ស្លាបព្រាបាយ ទឹកត្រី ៤ស្លាបព្រា ទឹកក្ដៅ៤ស្លាបព្រា អំបិល១ចឹប បីចេងតិច ក្រូចឆ្មារ ២ផ្លែ។ខ្ញុំចង់អោយអ្នកដែលមិនទាន់ចេះ សាកល្បងដុតមាន់គល់ស្លឹកគ្រៃជាដំបូងគេ ចាំចេះហើយ ចាំលើកក្រោយបន្តរបៀបដុតដាក់កូកា រឺbeer មាន់ដុត beer ពេលផ្សំគ្រឿងហើយ ដាក់មាន់ ហើយចាក់ beer ចូលតែម្ដង ដោយមិនប្រើប្រេងឆា ខុសគ្នាពីមាន់ដុតស្លឺកគ្រៃ បើមានធំត្រូវយកកាំបិតឆូតភ្លៅ និង ទ្រូងហើយត្រូវរើសយកឆ្នាំងដែលក្រាសទើបងំល្អមាន់ឆ្អិនដល់ក្នុង។

ប្រភព៖Sakorak Thonnសុភាពនារី

Leave a Reply

Your email address will not be published. Required fields are marked *