របៀបធ្វើនំប៉ាវ ស្នូលបិះគក់សាច់ជ្រូកចិញ្ច្រាំ!!!

គ្រឿងផ្សំម្សៅនំប៉ាវ៖ – ម្សៅមី ៥០០ក្រាម – ស្ករស ១០០ក្រាម – ម្សៅនំដុត ២ស្លាបព្រាកាហ្វេ – ម្សៅឡើង ២ស្លាបព្រាកាហ្វេ – អំបិល កន្លះស្លាបព្រាបាយ – ទឹកដោះគោ ៤០០មីលីលីត្រ – ប្រេងឆា ១ស្លាបព្រាបាយ – ទឹក ១៥០មីលីលីត្រ គ្រឿងផ្សំស្នូលនំប៉ាវ៖ – បិះគក់ ២ផ្លែ – ការ៉ុត ៣០០ក្រាម – ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ក្រាម – ផ្សិតកំប៉ុង ១កំប៉ុង – សាច់ជ្រូក ៤០០ក្រាម – អំបិល ស្ករស ប្រេងឆា ទឹកសុីអុីវ -ពងទាស្ងោរ ៦គ្រាប់ វិធីធ្វើ៖ ១.យកម៉្សៅមី លាយជាមួយម្ស៉ៅនំដុត ម៉្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និងទឹក រួចច្របាច់ចូលគ្នាអោយសព្វ ដូចរូបខាងក្រោម។

យកក្រណាត់សើមគ្របទុក ១ម៉ោង ដើម្បីអោយម្ស៉ៅ និងមេម្ស៉ៅវាឡើងល្អ ពេលម្ស៉ៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបព្ជាាក់ថាម្សៅគឺអាចយកមកធ្វើបានហើយ ២.ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ រហូតដល់ផ្សិតរីក ហាន់ឬឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរអោយម៉ត់ ៣.ចិញ្ច្រាំសាច់ជ្រូកអោយម៉ត់ រួចលាយជាមួយការ៉ុត បិះគក់ ផ្សិតកំប៉ុង និងផ្សិតស្លឹកត្រចៀកកណ្តុរ រួចលាយជាមួយអំបិល ស្ករស ប្រេងឆា ទឹកសុីអុីវ អោយល្មមតាមចំណងចំណូលចិត្ត ៤.ពេលម្ស៉ៅនំប៉ាវទុក ១ម៉ោងក្រោយមក យកមកច្របាច់វា ២នាទីទៀតដើម្បីអោយវាហាប់ល្អ

៥.លុញម្ស៉ៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្ស៉ៅជាពីរៗរហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃ ហើយកិនអោយវាសំប៉ែត ពេលកិនដើម្បីកុំអោយជាប់ ត្រូវរោយម្សៅមីទទេរលើកំរាល ៧.យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១កំណាត់ដាក់ជាមួយ រួចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាអោយជិត កាត់ក្រដាសទ្រនាប់នំប៉ាវរាងការេ ប៉ុនបាតដៃទ្រាប់ រួចយកទៅដាក់ចំហុយរយះពេល ១ម៉ោងជាការស្រេច ។

Leave a Reply

Your email address will not be published. Required fields are marked *