ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន, ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីក្រោយកូន, ម៉ាក់នឹកកូន…

អាមេរិក៖ ជឿជាក់ថា ប្រិយមិត្តពិតជាជ្រាបច្បាស់រួចហើយថា តារាសម្ដែង អ្នកស្រី អម្ពរ ទេវី ជាតារាសម្ដែងស្រីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បើទោះបីពេលនេះអ្នកស្រីបានឃ្លាតចាកឆ្ងាយពីវិស័យសិល្បៈយ៉ាងណាក្ដី ក៏នៅតែមានមហាជនជាច្រើន មានក្ដីនឹករលឹក និង​ គាំទ្រអ្នកស្រីដដែល។ជាមួយគ្នានេះដែរ បច្ចុប្បន្នអ្នកស្រីកំពុងរស់នៅលើទឹកដីអាមេរិកជាមួយគ្រួសារយ៉ាងមានសុភមង្គល ជាពិសេសពេលនេះអ្នកស្រីក៏មានកូនធំៗ និងបានបញ្ចប់ការសិក្សាទៀតផង។

ក្នុងនោះដែរ អ្នកស្រី តែងតែបង្ហាញពីសកម្មភា ពរបស់ខ្លួននៅលើបណ្ដាញសង្គមជានិច្ច ជាពិសេសក៏បង្ហាញពីអារម្មណ៍របស់អ្នកស្រិទៅកាន់កូនផងដែរ។ជាក់ស្ដែង មួយម៉ោងមុននេះ អ្នកស្រី អម្ពរ ទេវី បានបង្ហោះរូបភាពកូនប្រុស ដែលបានបំពេញក្ដីស្រមៃធ្វើជាទាហាន ហើយអ្នកស្រីក៏បាននិយាយពីអារម្មណ៍យ៉ាងរំភើបពេលបានកូនប្រុសអាចបំពេញក្ដីស្រមៃរបស់ខ្លួនបាន ដោយអ្នកស្រីបាននិយាយថា៖ ZOLI ម៉ាក់សប្បាយចិត្តណាស់ដែលបាន ឃើញរូបកូន ការងារដែលកូនស្រឡាញ់ ម៉ាក់នៅពីរក្រោយកូន ម៉ាក់នឹកកូន សូមឲ្យកូនប្រុសម៉ាក់បានសុខសប្បាយ

Leave a Reply

Your email address will not be published. Required fields are marked *