តូចចិត្តនឹងឪពុករបស់ខ្លួនគ្មានសម្ភារៈនិយមប្រើដូចគេ រករឿងឪពុកពិការរហូត តែនៅទីបំផុតទើបស្រាយក្រោយ…(មានវីដេអូ)

វីដេអូអប់រំខ្លីមួយដែរមានរយៈពេលប្រមាណ ៨នាទីរបស់ផលិតករជាជនជាតិឥណ្ឌូនេស៊ី ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងនៅលើយូធូបដោយមានអ្នកចូលទស្សនាប្រមានជាង១២លានដង ព្រោះវាជារឿងកំណស់រំជួលចិត្ត ប្រសិនបើបានទស្សនាហើយទប់ទឹកភ្នែកមិនជាប់ទេ រវាងឪពុកក្រីក្រ និងកូនស្រីម្នាក់ដែលចង់បានតែរបស់ប្រើប្រាស់ល្អៗទំនើបៗ ។

សាច់រឿងនេះបានបង្ហាញនារីម្នាក់ត្រូវបានមិត្តរួមថ្នាក់មើលងាយ ព្រោះតែជីវភាពក្រីក្រ មិនមានលទ្ធភាពទៅទិញរបស់ប្រើប្រាស់ទំនើបៗដូចជាគេឯង។ ដូចនេះធ្វើឲ្យនាងមានអារម្មណ៍ថាស្អប់ឪពុករបស់ខ្លួនយ៉ាងខ្លាំងដែលមិនមានលទ្ធភាពទិញរបស់ល្អៗឲ្យខ្លួន ទោះបីដឹងថាឪពុករបស់ខ្លួនពិការ និងជាអ្នករត់កង់បីយ៉ាងណាក៍ដោយ ។

ដោយសារតែស្រលាញ់កូន អាណិតកូន ឪពុកកម្សត់មិនហ៊ានប្រតិកម្ម ឫនិយាយស្តីបន្ទោសកូនវិញនោះទេ មានត្រឹមតែសម្ងំយំតែម្នាក់ឯង ។ គេងក៍គិត ធ្វើការក៍គិត ត្រិះរិះរកវីធីរកប្រាក់ឲ្យបានច្រើន ដើម្បីបំពេញបំណងកូនស្រីរបស់ខ្លួនទាំងត្រដាបត្រដួង ។ តើសាច់រឿងបន្តទៀតនឹងទៅជាយ៉ាងណាសូមអញ្ជើញទស្សនាវីដេអូនៅខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *