ពិតណាស់ បុព្វបុរសខ្មែរយើង អស្ចារ្យណាស់!!!

ពេលដែលខ្ញំុបញ្ចប់ការសិក្សាស្រាវជ្រាវ រស់នៅក្នុងតំបន់មុខអង្គរតួច ពេលនោះខ្ញំុបានជួបវិញ្ញាណ្ណំ បុព្វបុរសខ្មែរ ពីដើម សម៏័យកាលយូរលង់ណាស់មកហើយ ចូលក្នុងរូបបុរសម្នាក់ និង មកជួបខ្ញំុ ប្រាប់រឿងរ៉ាវបុព្វហេតុកាលសម័យគាត់រស់នៅ គាត់បាននិយាយថា តាជាមេទ័ពធំផ្លូវក្នុង ( ផ្លូវងងឹត)

គាត់មានអាយុកាល ៧០០០ ឆ្នាំមក ហើយតាំងតែពីសម័យកាលវាដណ្តើមទឹកដីព្រៃភ្នំនេះ រហូតវិញ្ញាណ្ណំ តា មកចាំជួបកូនចៅជានិច្ចគ្រប់សម័យកាលសេ្តច សឹកសង្គ្រាមរបស់យើងត្រូវការតាជួយ ជានិច្ច ក្នុងការធ្វើពិធីទេវរាជ បែរបន់ គោរពបូជា នឹកដល់គុណ្ណំ បុព្វបុរសមាតាបិតា សឹងតែគ្រប់សម័យកាល តាមិនចាប់កំណើតកើតជាមនុស្សទេ។


ក្នុងកំឡុងពេលតារស់នៅមានជីវិត កាលនោះ ទឹកដីយើងពោរពេញដោយទឹកក្រាលពេញប្រទេស អាចនិយាយបានថា ទឹកច្រើនពេញប្រទេសលិចតំបន់ទាប ស្មើរចុងដើមឬស្សី តែដោយកត្តា អាកាសធាតុប្រែប្រួលមកជាក្តៅរីងហួតហែងក្តៅ ក៏ទឹកក៏ចាប់ផ្តើមស្រករីក បន្តបន្ទាប់ជាច្រើនរយឆ្នាំ ក្រុមមនុស្សសម័យនោះគេរស់នៅលើភ្នំ ព្រៃខ្ពស់ គេនេសាទត្រីជាអាហារ ជាដើម ។

រៀងរាល់ ៣០០០ ឆ្នាំម្តង គឺមានការប្រែប្រួលទឹកឡើងលិច ទឹកដីយើងម្តង សូម្បីកន្លែងដែលតាជួបចៅនេះ ក៏ទឹកលិច ដែរ ឃើញតែភ្នំ ទេ ភ្នំបាខែង ភ្នំក្រោម ភ្នំបូក ភ្នំហប់ ភ្នំគូលែន និយាយរួមភ្នំគឺ មិនលិចទេ ដោយសារខ្ពស់ ចឹងមនុស្សត្រូវតាំងទីលំនៅ លើភ្នំ ដើម្បីបានរស់ លំបាកណាស់ចៅ អើយ។

Leave a Reply

Your email address will not be published. Required fields are marked *