របៀបធ្វើបង្អែមសង់ខ្យារល្ពៅយ៉ាងឆ្ងាញ់ពិសា!!

គ្រឿងផ្សំ-ផ្លែល្ពៅ មួយផ្លែល្មម 400-600g-ពងទា 4គ្រាប់-ខ្ទិះដូង 200g-ស្ករត្នោត 300g-ម្សៅអង្ករ2ស្លាបព្រា-អំបិល កន្លះស្លាព្រាកាហ្វេ-ស្លឹកតយ 3-4សន្លឹក-ទឹកលាយជាមួយក្រូចឆ្មា។របៀបធ្វើ៖ ផ្លែល្ពៅត្រូវចុះចំកណ្តាលពីលើ ឈ្គៀលយកគ្រាប់ចេញ បន្ទាប់មកយកមកត្រាំទឹកក្រូចឆ្មា រយះពេល20-30នាទី។ យកពងទាវាយបំបែបជាមួយខ្ទិះដូង រួចដាក់អំបិល ស្ករត្នោត ស្លឹកតយ ម្សៅមី ច្របាច់អោយសព្វ បន្ទាប់មកយកមកច្រោះនិងស្បៃ ដើម្បីអោយវាស្មើសាច់ល្អ ហើយយកល្បាយនោះមកចាក់ចូលក្នុងល្ពៅ។មុននិងដាក់ចំហុយត្រូវដាំទឹកអោយពុះសិន ទើបយកល្ពៅនោះដាក់ចំហុយ រយះពេល 40-45នាទី ជាការស្រេច ។សម្រួលអត្ថបទ៖ខ្ទឹមស ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *