ស្អាតមែន!!! ស្រីស្អាត Stella សាមញ្ញរមទម្យស្រស់សោភាណាស់

តារាសម្ដែងពន្លកថ្មី កញ្ញា Stella ប្រិយមិត្តមួយចំនួនប្រហែលជាបានស្គាល់រួចមកហើយ ថានាងជាតារាស្រីដែលមានវ័យក្មេង តែនាងមានទេពកោសល្យសម្ដែង អាចទាញយកប្រជាប្រិយភាពបានយ៉ាងច្រើនពីទស្សនិកជនឲ្យ ចូលចិត្ត និង ស្គាល់នាងតាមរយៈសមទ្ធិផលនានារបស់នាង កាលពីពេលកន្លងទៅជាច្រើនផងដែរ។

បើក្រឡេកទៅមើលលើរូបសម្រស់របស់ស្រីស្រស់រូបនេះវិញ នាងត្រូវបានមហាជន ពិសេសហ្វេនៗជាច្រើនរបស់នាង ទទួលស្គាល់និងសរសើរមិនដាច់ពីមាត់នោះទេ ថា នាងពិតជាស្អាតប្រៀបដូចជាកូនកាត់អញ្ចឹង ព្រោះតែមុខមាត់ ពណ៌សម្បុរ សាច់សរខ្ចីរបស់នាងផងដែរនោះ ទើបធ្វើឲ្យនាងកាន់តែមានភាពមមាញឹកក្នុងវិស័យសិល្បៈ និងមានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើនផងដែរ។

នៅក្នុងនោះដែរ ថ្មីៗនេះ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនី Instagram របស់នាងផ្ទាល់ ដែលបានស្លៀកពាក់នូវឈុតមួយ ពណ៌មាស បែបនារីអភិជន ដែល បង្ហាញពីភាពស្រស់ស្អាតរបស់នាង ឲ្យហ្វេនៗទប់ចិត្តសរសើរមិនចង់បាន ក៏ព្រោះតែពិតជាលេចធ្លោ ស្អាតដូចទៅនឹងព្រះនាងម្ចាស់ក្នុងរឿងព្រេងអញ្ចឹង។

Leave a Reply

Your email address will not be published. Required fields are marked *