ម្ទេសផ្លោក ព្យាបាលជំងឺចុកចង្កេះបាន!

ព្យាបាល៖ ជំងឺចុកចង្កេះ (ឈឺខ្នងផ្នែកខាងក្រោម)។ ការចុកចង្កេះ គឺជាភាពមិនប្រក្រតីនៃប្រព័ន្ធសាច់ដុំ និងគ្រោងឆ្អឹងទូទៅមួយដែលបណ្តាលឱ្យមានការឈឺចាប់នៅម្តុំខ្នងផ្នែកខាងក្រោម។ វាមានកើតចំពោះមនុស្សសឹងតែ ៨០% នៅក្នុងពេលណាមួយនៃជីវិតរបស់យើង។ ការចុកចង្កេះត្រូវបានគេបែងចែកទៅជា ចុកខ្លាំង ចុកងំ ឬចុករ៉ាំរ៉ៃ។

ប្រភេទរុក្ខជាតិ: ម្ទេសផ្លោក

លក្ខណៈរុក្ខជាតិ៖ ជាប្រភេទចុល្លព្រឹក្សដុះត្រង់ មានមែកសាខារលោង គ្មានរោម ដែលស្ថិតនៅក្នុងអំបូរុក្ខជាតិ សូឡានណាស៊ា។ ម្ទេសផ្លោកមានពណ៌ក្រហមរលោង លឿង បៃតង ត្រូវបានគេប្រើប្រាស់ច្រើនបំផុតសម្រាប់ធ្វើម្ហូប បន្លែសុទ្ធសម្រាប់រសជាតិ និងគ្រឿងលំអ

-ស្លឹករបស់វាដុះឆ្លាស់គ្នា ហើយស្តួចចុងសងខាង

-ផ្កាជាផ្កាទោល ពណ៌លឿង ឬសសុទ្ធ

-ផ្លែវាប្រហោង មានផ្ទុកគ្រាប់សំប៉ែតជាច្រើននៅខាងក្នុង។

កន្លែងដាំដុះ: វាជាគ្រឿងលើកកម្លាំងដ៏ល្អ វាត្រូវបានគេដាំជាបន្លែនៅតាមចំការដំណាំ។

ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត៖ រលាកសន្លាក់,ជួយឱ្យរូបកាយធាត់,ឈឺក្រពះ,ឈឺក,គ្រុនក្តៅសន្ធំ,ទល់ពោះ,រាករូស,ឫសដូងបាត,សម្ពាធឈាមខ្ពស់,ឈឺប្រព័ន្ធសរសៃប្រសាទ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ

សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *