យុវជនម្នាក់គរ មិនអាចនិយាយខំប្រឹងLive លក់ទាំងទឹកភ្នែក…(មានវីដេអូ)

ភ្នំពេញ៖ សព្វថ្ងៃមានមនុស្សជាច្រើនអ្នកដែល បានជ្រើសរើសយកមុខរបរលក់អីវ៉ាន់ ឬ ផលិតផលថែរក្សាសម្រស់ សក់នៅតាមបណ្ដាយសង្គម​ ដោយមានអ្នកខ្លះក៏បានជោគជ័យក្នុងការលក់តាមអនឡាញផងដែរ។ជាក់ស្ដែង អ្វីដែលដែលយើងសង្កេតឃើញនោះ គឺមានមានយុវជនខ្មែរយើងមួយរូប មានឈ្មោះថា Nut Nuttakit ដោយលោកជាមនុស្សគរ ដែលមិនអាចនិយាយស្ដីអ្វីបានក្រៅពីប្រើប្រាស់នៅកាយវិការ ដោយរូបលោក ឡាយលក់ផលិតផល ថែរក្សាសម្រស់។

ស្របពេលដែលកុំពុងឡាយ លក់ ផលិតផល ទឹមមុខលោកហាក់បីដូចជា ខំប្រឹងជាមួយនឹងការងារនេះ ជាពិសេសលោកឡាយទាំងទឹកភ្នែកទៀតផង។ទោះបីរូបលោកគរមិនអាចនិយាយស្ដីបាន តែយុវជនម្នាក់នេះនៅតែខំប្រឹងឡាយលក់ផងដែរ។ ដោយរូបលោកក៏បានសរសេរ Captions នៅលើវីដេអូនោះថា៖ ជំរាបសួរបងៗ ខ្ញុំចង់និយាយរឿងមួយ ខ្ញុំជាមនុស្សគរ ខ្ញុំមិនបានថាអ្នកណាខ្លះអាក្រក់ទេ ហេតុអ្វី អ្នកខ្លះថាខ្ញុំគរអាក្រក់មែនអត់ មានអ្នកណាស្អប់ខ្ញុំជាមនុស្សគមែនអត់? ខ្ញុំចង់លក់ឡេដើម្បីខ្លួនឯង ខ្ញុំជាកូនអ្នកក្រមែន អ្នកណាខ្លះស្អប់ខ្ញំកូនក្រមែនអត់ ខ្ញុំមិនអីទេ។

ខ្ញុំជាមនុស្សគរ ខ្ញុំនិយាយអត់កើតទេ ខ្ញុំមានលក់ម្ស៉ៅលាបមុខបាត់មុនអោយស្អាត ពេលព្រឹក ពេលយប់ ខ្ញុំមានលក់ឡេលាបខ្លួន ឲ្យសស្អាត។មិនត្រឹមតែប៉ុណ្ណោះ យុវជនរូបនេះ យំបណ្តើរលក់បណ្តើរ ខណៈពេលដែលមានការមិនពេញចិត្ត​ថែមទាំងនិយាយថា គ្រាន់តែជាការសម្តែង ក៏ដូចជាការរិះគន់ជាដើម។ តាមរយៈវីដេអូនេះបានធ្វើឲ្យមហាជនជាច្រើនសឹងស្រក់ទឹកភ្នែកតាមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *