មិនគួរយកគំរូទេ!!! ព្រះសង្ឃដែលអោយតៃកុងឡានវ័យក្មេងបើកឡាននោះ ឥឡូវនេះត្រូវមន្ទីរធម្មការខេត្តកោះហៅមកហើយ

វីដេអូនៅក្នុងបណ្តាញទំនាក់ទំនងសង្គមFacebook ពីព្រះសង្ឃព្រះនាម គីម ឌី ណា ព្រះគ្រូចៅអធិការវត្តតេជសុវណ្ណភូមិ ប្រើកូនសិស្សមិនទាន់គ្រប់អាយុឱ្យបើកបររថយន្ត និងក្រោយពីការបង្ហោះរួចមានអ្នក Comments រិះគន់ជាច្រើនលើវីដេអូនោះ ទើបនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះនៅមន្ទីរធម្មការខេត្ត ក្រុមការងារដែលមានសមាសភាព​ ៖​

លោកប្រធានមន្ទីរធម្មការខេត្ត លោកប្រធានការិយាល័យធម្មការស្រុក ព្រះគ្រូអនុគណស្រុក លោកប្រធានការិយាល័យសង្គមកិច្ចស្រុក លោកអធិការរងសណ្តាប់ធ្នាប់ស្រុក បានប្រជុំណែនាំធ្វើកិច្ចសន្យាឱ្យព្រះគ្រូចៅអធិការព្រះនាម គីម ឌីណា បញ្ឈប់ការប្រើក្មេងដែលមិនទាន់គ្រប់អាយុបើកបររថយន្តទៀត។ ព្រះអង្គក៏បានដឹងនូវកំហុសហើយកែប្រែចាប់ពីពេលនេះទៅដោយធ្វើកិច្ចសន្យា ហើយព្រះអង្គនឹងធ្វើជាវីដេអូបង្ហោះសុំទោសជាសាធារណៈ​។

Leave a Reply

Your email address will not be published. Required fields are marked *