ស៊ែរគាំទ្រម្នាក់មួយបានទេ!!! ព្រះសង្ឃគង់នៅ វត្តសិរិសាគរដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិជាច្រើន សម្រាប់អាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាព អាចចែករំលែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តបានខ្លះទៀតផង

ព្រះសង្ឃគង់នៅ វត្តសិរិសាគរ ដូនស្ដើង ដាំបន្លែ ផ្លែឈើ ធម្មជាតិ មានដូចជា ស្ពៃ ទ្រាប់ ចេក ពោត ស្វាយ ផ្លែជំពូ ​ប៉េង​ប៉ោះ ខ្នុរ និងបន្លែងផ្លែឈើជាច្រើនទៀត សម្រាប់អាហារប្រចាំថ្ងៃ មិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងមានលទ្ធភាព អាចចែករំលែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្ត បានខ្លះទៀតផង។

ក្នុងនោះផងដែរ បើយោងតាមរយៈហ្វេសប៊ុក “វត្តសិរិសាគរ ដូនស្ដើង” បានបញ្ជាក់បន្ថែមថា “ពួកយើងឆ្លៀតដាំបន្លែធម្មជាតិជាច្រើន សម្រាប់អាហារប្រចាំថ្ងៃ ដើម្បីបង្កើតប្រព័ន្ធភាពសាំ ក្នុងសារពាង្គកាយ ប្រឆាំងនឹងអា Covid-19 ចង្រៃ។ បើផ្សារបិទទ្វារ ក៏យើងមិនបារម្ភដែរ ព្រោះពួកយើងបានត្រៀមរួចហើយ ក៏អាចចែករំលែកបានខ្លះទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *