គ្រប់គ្នាសើចចំអក!!! បុរសម្នាក់រៀនចប់វិស្វករ បែជាមកធ្វើស្រែចំការ តែចុងក្រោយអ្នកភូមិផ្លាស់ប្ដូរទស្សនៈ…

លោក Viroj Chimmed អាយុ ២៨ ឆ្នាំ បានរៀនចប់វិស្វករ ហើយគាត់បានឈប់ធ្វើការអោយក្រុមហ៊ុន ដើម្បីសំរេចក្ដីប្រាថ្នារបស់គាត់ គាត់បានវិលត្រលប់មកស្រុកកំណើតគាត់វិញ នៅស្រុក រ៉ានុង ប្រទេសថៃ។គ្រួសារគាត់មានដីស្រែចំការ ៤-៥ ហិចតា គាត់បានដល់ស្រុកកំណើតរបស់គាត់ គាត់បាននិយាយពីក្ដីប្រាថ្នារបស់គាត់ប្រាប់ឪពុកម្ដាយគាត់រួច ម្ដាយឪពុកគាត់ក៏យល់ព្រម ហើយគាត់ចាប់ផ្ដើមធ្វើស្រែចំការ អ្នកស្រុកនាំគ្នាសើចចំអកគាត់គ្រប់គ្នាៗ ព្រោះកូនគេម្នាក់ៗសុទ្ធតែធ្វើការក្រុមហ៊ុនក្នុងម៉ាស៊ីនត្រជាក់ មិនដូចជាគាត់ឡើយរៀនចប់ធ្វើស្រែចំការហាលក្ដៅហាលភ្លៀង។

ទោះមានការសើចចំអកពីអ្នកភូមិក៏ដោយ ក៏គាត់មិនខ្វល់ គាត់នៅតែបន្តធ្វើកិច្ចការរបស់គាត់ គាត់បានដាំបន្លែជាច្រើនមុខ សង់រោង សង់ផ្ទះ កាយប្រឡាយ និងតុបតែងលំអរបន្តិចបន្តួច។តែរយះពេល៦ ខែសោះ ស្ទើតែមិនជឿនឹងភ្នែកថា កសិដ្ឋានរបស់គាត់មានសំរស់ស្រស់ស្អាតមែនទែន ទេសភាពបែបនេះធ្លាប់មានតែក្នុងក្ដីសុបិន តែពេលនេះវាមានពិត ។ផ្ទះអមដោយទេសភាពស្រស់ស្អាត មានសួនបន្លែរ មានទឹកហូរ ពិតជាគួរអោយចង់រស់នៅ កសិដ្ឋានរបស់គាត់ក្លាយជារម្មណីដ្ឋានមួយដែលមានមនុស្សម្នាជាច្រើនទៅលេង គាត់ទទួលបានកំរៃពីវាក៏មិនតិចដែរក្នុងមួយថ្ងៃ ។

អ្នកភូមិដែលធ្លាប់តែសើចចំអកគាត់ ពេលនេះបាននាំគ្នាស្ងើចសរសើរគាត់ ថាគាត់ពិតជាមនុស្សឆ្លាត ពូកែរ ថែមទាំងចង់បានគាត់ធ្វើជាកូនប្រសាទៀត តែយ៉ាងណាមិញគាត់បានបដិសេធដោយនិយាយថារឿងគូរស្រករគាត់មិនទាន់គិតទេ ពីព្រោះគាត់រវល់តែផ្ដោតទៅលើ project របស់គាត់។

Leave a Reply

Your email address will not be published. Required fields are marked *