រំភើបជំនួស!!! លុតជង្គង់សុំមិត្តប្រុសរៀបការនៅចំពោះមុខមនុស្សជាច្រើន ស្រាប់តែខាងប្រុសទប់ទឹកភ្នែកមិនជាប់… (មានវីដេអូ)

ហ្វីលីពីន៖ ប្រិយមិត្តអ្នកអានប្រាកដជាធ្លាប់បានឃើញហើយនូវសកម្មភាព មនុស្សប្រុសសុំមិត្តស្រីរៀបការនៅតាមទីសាធារណៈ។ តែថ្មីៗនេះ នារីម្នាក់នៅក្នុងប្រទេសហ្វីលីពីន បានលុតជង្គង់សុំមិត្តប្រុសរៀបការ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលមានមនុស្សជាច្រើន។នារីរូបនេះមានឈ្មោះថា Ulvic Berdecen ហើយមិត្តប្រុសរបស់នាងមានឈ្មោះថា Cheska Galves។ ពួកគេទាំងពីរមានទំនាក់ទំនងស្នេហាជាមួយនឹងគ្នាអស់​រយៈពេល១ឆ្នាំមកហើយ។នៅក្នុងថ្ងៃដ៏ពិសេសនោះដែរ លោក Cheska បានអញ្ជើញក្រុមគ្រួសារទាំងសងខាងមកជួបជុំ ដើម្បីទទួលទានអាហារពេលល្ងាចជាមួយគ្នាធម្មតាប៉ុណ្ណោះ។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងទទួលអាហារ ស្រាប់តែបទចម្រៀងដ៏លន្លង់លន្លោចបានរំពងឡើង ហើយក៏មានបុគ្គលិក៣នាក់បានហុចផ្កាកូឡាបទៅកាន់​លោក Cheska។ រំពេចនោះ នាង Ulvic បានដើរចេញមក ហុចផ្កាកូឡាបមួយទងទៀតទៅកាន់លោក Cheska ហើយយកប្រអប់ចិញ្ចៀនចេញ និងលុតជង្គង់សុំរៀបការ។ លោក Cheska បាននិយាយថាយល់ព្រម ទាំងដែលរូបគាត់កំពុងស្រឡាំកាំង។ ទិដ្ឋភាពដ៏កម្របានឃើញមួយនេះ បានធ្វើឲ្យ លោក Cheska និងក្រុមគ្រួសារទាំងសងខាង ព្រមទាំងភ្ញៀវនៅក្នុងភោជនីយដ្ឋានរំភើបស្ទើរតែទប់ទឹកភ្នែកមិនជាប់រៀងៗខ្លួន។ជុំវិញវីដេអូខាងលើនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានអ្នកចូលទស្សនារហូតដល់ទៅ១.៨លានដងឯណោះ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *