ប្អូនស្រីរៀបរាប់ទាំងទឹកភ្នែក ថ្លែងពីឪពុក ដែលជាអ្នករត់ម៉ូតូឌុប មានពេលខ្លះ ប្រមូលម្ហូបពីលើតុដែលគេហូបសល់…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោក ​ជា សុវណ្ណារិទ្ធ ដែលជា​ពិធីករ​ដ៏ល្បីមួយរូបនោះ ដែលគេតែងតែឃើញរូបលោកលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ចំណែកនៅពេលថ្មីៗកន្លងទៅនេះ គេប្រទះឃើញពិធីកររូបនេះ បានបង្ហោះវីដេអូ ក្នុងកម្មវិធីមួយ ពិតជាជាក់ដោតអារម្មណ៍ខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យអ្នកទស្សនាភាគច្រើន ទប់ទឹកភ្នែកមិនជាប់ឡើយ។

ក្នុងនោះ លោក ជា សុវណ្ណារិទ្ធ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ជីវិតគាត់ពិតជាលំបាកគ្មានអ្នកណាចង់ក្រ​ ហេីយក៏មិនមែននៅសុខៗមានបានដែរ​ ទាល់តែមានការតស៊ូព្យាយាម ទេីបជីវិតមានការកែប្រែ​ សូមកុំមេីលងាយ​ មេីលស្រាលអ្នកក្រ​ ជាពិសេសអ្នករត់ម៉ូតូឌុប​ មេីលចប់ សង្ឃឹមថាបងប្អូនយល់ នូវអ្វីដែលខ្ញុំចង់និយាយ​។ ប៉ាជាមនុស្សអស្ចារ្យសម្រាប់កូនៗ​ LoveDad”។

Leave a Reply

Your email address will not be published. Required fields are marked *