វិធីធ្វើចេកឆឹងស្ករ ឆ្ងាញ់ពិសារ!!!

គ្រឿងផ្សំ៖ ចេកណាំវ៉ា ១ស្និត,ស្ករត្នោត ១កូនចានចង្កឹះ,ខ្ទិះដូងដើម កន្លះកូនចានចង្កឹះ,ខ្ទិះចុង ២កូនចានចង្កឹះ,អំបិល ១ស្លាបព្រាកាហ្វេ,សាច់ដូងកោស កន្លះកូនចានចង្កឹះ។

វិធីធ្វើ៖

១.បកសម្បកចេក ដាក់ត្រាំទឹកអំបិល ទុកមួយអន្លើ

២.ដាំខ្ទះដាក់ស្ករចូលកូរ រួចដាក់ខ្ទិះចុងចូលទុកមួយរំពុះ ហើយដាក់អំបិលចូលកូរចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកដាក់ស្រង់ចេកដាក់ចូល រួចដាក់ខ្ទិះដើមចូលច្របល់តិចៗចូលគ្នាឲ្យសព្វល្អ រួចរាល់ហើយពេលញ៉ាំ ដាក់ដូងកោសចូលជាការស្រេច។

ប្រភព៖Eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *