តោះរៀនធ្វើការ៉េមចេក!!! ក្មេងៗជំនាន់នេះកម្របានស្គាល់ណាស់

គ្រឿងផ្សំ៖ – ចេកទុំ ១ចំហៀងស្និត (ចេកទឹក) ធ្វើឲ្យបែក – ខ្នុរទុំ ១ដុំបេះជាសសៃ – ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ – សាច់មៀន ១ចាន – សណ្តែកដីលីង ១ចាន – ទឹកដោះគោ កន្លះកំប៉ុង – ខ្ទិះដូង ១ចានចង្កឹះ។ វិធីធ្វើ៖១. ដំបូងត្រូវយក ចេកទុំ, សាច់ខ្នុរ, សាច់ដូងកោស, សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំ។

២. យកទឹកដោះគោ និងខ្ទិះដូងដាក់ចូល។៣.យកស្លាបព្រាមកកូរវាបញ្ចូលគ្នាឲ្យបានសព្វល្អ។ ៤. យកវាដាក់ច្រកចូលក្នុងថង់ រួចហើយយកវាដាក់ក្លាសេឲ្យកកជាការស្រេច៕ ប្រភព៖Lalinn like cooking

Leave a Reply

Your email address will not be published. Required fields are marked *