ពិតជាសំណាងណាស់!!! កសិករ​កំសត់ម្នាក់ឡើង​ភ្នំ​បេះ​ថ្នាំ​ស្រាប់តែរើសបាន “សាច់ជ្រូក​៣​ជាន់” ១​ដុំ​លក់​បានជា​២​សែន​ដុល្លារ​…

​កសិករ​កំសត់បានឡើងបេះថ្នាំនៅលើភ្នំគាត់ក៏ជីកបានថ្ម១ដុំស្រដៀងនឹងសាច់ជ្រូក៣ជាន់ហើយក៏យកមកផ្ទះជូតលាងស្អាត ។ អ្នកភូមិឃើញបែបនេះក៏នាំគ្នានិយាយថាវាជាថ្មមានតម្លៃឲ្យគាត់យកទៅទីក្រុងពឹងអ្នកជំនាញផ្តល់យោបល់ ។នៅពេលព្រឹកឡើង គាត់ក៏យកវានៅហាងត្បូងថ្មមួយ ដែលអ្នកភូមិម្នាក់បានឲ្យអសយដ្ឋានទៅគាត់ ។

គ្រាន់តែឃើញភ្លាម ម្ចាស់ហាងបើកភ្នែកធំៗ ហើយឲ្យតម្លៃ ១០ ពាន់យន់ ។ គាត់ភ្ញាក់ខ្លួនព្រឺត ហើយគិតថា វាពិតជាមានតម្លៃលើសពីនេះមិនខាន គត់ក៏យកទៅសួរកន្លែងផ្សេងទៀត ។

ចុងក្រោយមានគេឲ្យតម្លៃដល់ទៅជាង ២,៤ លានយន់ (ប្រហែលជិត ៣ សែនដុល្លារឯនោះ) គាត់គិតថា ប្រហែលអស់តម្លៃប៉ុណ្ណឹង ក៏លក់ទៅ ។២ថ្ងៃក្រោយ គាត់ក៏ពួកគេប្រាប់ថា អ្នកទិញនោះបានយកវាទៅដាក់តាំងលក់ក្នុងតម្លៃ….៦០០ លានយន់ ឯណោះ ៕

ប្រភព៖ kandob

Leave a Reply

Your email address will not be published. Required fields are marked *