ចង់ញាំទេបង្អែមត្រជាក់ៗ របៀបធ្វើលតស្វិតមានខ្នុរ ស្រូបទឹកស្ករ និងខ្ទិះដូង ឆ្ងាញ់ខប់

វិធីធ្វើ៖- ដាំទឹកអោយពុះ- យកម្សៅឆា មួយកំប៉ុងដាក់ចាន- ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ- ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ។បើអត់ទឹកស៊ីរ៉ូទេ អាចច្របាច់គ្រាប់ទទឹម យកទឹកមកលាយនឹងម្សៅក៏បាន។បើសិនមិនចង់ដាក់ពណ៌ ក៏បាន។- រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា។

– បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ។- យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ។- បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែត ជាបន្ទះស្តើងៗ។- យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ។- រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយ ដាច់ពីគ្នា។

– ដាំទឹកក្តៅមួួយឆ្នាំងអោយពុះ- ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កិះ កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា។- ទុកអោយលតពុះ មួយស្របក់ – នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹក ខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។- នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។- ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រា – ពេលទទួលទាន ដួសលតដាក់ចាន ថែមទឹកស្ករ និងខ្ទិះដូង (ហែកខ្នុរជាចំនិតតូចៗដាក់ក៏បាន) ប្រភព៖អ្នកស្រី កែវ ច័ន្ទបូរណ៍។ប្រភពពី fbfreeshare

Leave a Reply

Your email address will not be published. Required fields are marked *