តោះរៀនធ្វើពងទាប្រៃ ដោយខ្លួនឯង!!!

ជ្រេីសរេីសពងទាសាបថ្មី២៥គ្រាប់​ យកមកដុសថ្មមៗលាងទឹកអោយស្អាត​ យកតំរៀបក្នុងកែវ​ -រួចដាក់ដាំទឹកស្មានលេចពងទា​ ចាក់អំបិលគ្រួស៥ខាំចូល​ កូរអោយរលាយ​ ពេលទឹកពុះលេីកចុះទុកអោយត្រជាក់​ ហេីយចាក់ចូលកែវដែលតំរៀបពងទាទុកនោះ​ យកឈេីខ្ទាស់​ ឬថង់ទឹកច្រកទឹកចងថង់អោយជិតល្អ​ ដាក់ពីលេីពងទាអោយទឹកលេចពងទា​ រងចាំ១៥ថ្ងៃក្រោយស្រង់វាស្ងោរសាកមេីល​ បេីល្មមហេីយ​ស្រង់វាជូតអោយស្ងួតរក្សាទុកក្នុងទូរទឹកកកក​។

ចំណាំ​ ពងទា២៥គ្រាប់​ អំបិលគ្រួស​ ៥ខាំ​ ​ ៥០គ្រាប់​ អំបិលគីឡូ ហេីយឱស្សាហ៌បេីកមេីលក្រែងធំក្លិន​ មានពងទាណាខូច​ បេីមានខូច​ យកពងទាខូចចេញ​ ហេីយដូរទឹកអំបិលម្ដងទៀត។​ ប្រភព៖ Sakorak Thonn

Leave a Reply

Your email address will not be published. Required fields are marked *