របៀបធ្វើជើងជ្រូកបំពង់ស្រួយ!!!

របៀបធ្វើជើងជ្រូកបំពង់ស្រួយ គ្រឿងផ្សំ – ជើងជ្រូក(ជើងមុខ)១គ.ក្រ – អុបឆឺយ(ឈើឯម) ៣ចំណិត – ប៉ូចកាក់ ៤ផ្កា – ឬសជីរវ៉ាន់ស៊ុយ ដំឲ្យបែក ៤គល់ – ខ្ទឹមស ៨ទៅ ១០កំពឹស – ម្រេចគ្រាប់ ១០គ្រាប់ – ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ – ទឹកម្ទេស ៣ស្លាបព្រាបាយ – បន្លែស្រស់ៗ ស្ពៃក្ដោប ប៉េងប៉ោះ ១មុខៗ ២០០ក្រាម – ប្រេងឆា សម្រាប់បំពង ២វែកសម្ល។ វិធីធ្វើ ១. ជើងជ្រូក រោលឆ្អើរភ្លើងឲ្យក្រៀម មុននឹងយកទៅលាងទឹកឲ្យស្អាត កោររោមរលីង រួចលាងទឹកម្ដងទៀត ហើយសំដិលឲ្យស្ងួត ។

២. បុកខ្ទឹមស ម្រេច និង ឫសជីរវ៉ានស៊ុយចូលគ្នា ទុកមួយអន្លើសិន ។ ៣. ជើងជ្រូក រៀបដាក់ចូលឆ្នាំង សម្រាប់ស្ងោរ ចាក់ទឹកចូលល្មមលិច រួចបង់ មើមខ្ទឹម ម្រេច និងឫសជីរវ៉ាន់ស៊ុយ ដែលបុកហើយ ចូល។ ថែមអុបឆឺយ ប៉ូចកាក់ ទឹកស៊ីអ៊ីវ និងទឹកម្ទេស ហើយរំងាស់ប្រមាណ២ម៉ោង ។ បើរីងទឹក ថែមទឹកចូលទៀត រំងាស់រហូតជើងជ្រូកផុយ សឹមស្រង់ឡើងទុកឲ្យស្ងួត ។ ៤. ដាក់ខ្ទះលើភ្លើងឲ្យក្ដៅ ហើយចាក់ប្រេងឆាចូល ។

បន្ទាប់មកដាក់ជើងជ្រូក នោះចូលបំពងឲ្យស្រួយ ដោយប្រើរយៈពេលប្រមាណ ១៥ ទៅ ២០នាទី សឹមដួសឡើងទុកឲ្យស្រស់ប្រេង ។ ៥. រៀបជើងជ្រូកបំពង ដាក់ចាន និងបន្លែ ទឹកត្រីបុក ញ៉ាំជាមួយបាយក្ដៅៗ ពិតជាឆ្ងាញ់ជាប់មាត់ ៕ ប្រភព៖ ហ្វេសបុក

Leave a Reply

Your email address will not be published. Required fields are marked *