មង្គលការមួយចំនួនស្ងាត់ មិនសូវមានមនុស្សមកចូលរួម ស្រាប់ឯកឧត្តមពេជ្រស្រស់ សូមម្ចាស់ដើម ការទាំងឡាយថា៖…

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ចំពោះមួយរយៈពេលថ្មីៗនេះ មង្គលការជាច្រើនកន្លែង នៅទូទាំងប្រទេសកម្ពុជារបស់យើង គឺពុំសូវមានភ្លៀវកត្ដិយស មកអញ្ចើញចូលរួមនោះទេ ដែលជាហេតុធ្វើឱ្យម្ចាស់រោងការ សម្ដែងការខកចិត្ដ ព្រោះតែបណ្ដាលធ្វើឱ្យមានការខាតបង់នៅចំណងដៃអស់ជាច្រើន។

ទាក់ទងចំពោះរឿងមួយនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ពេជ្រ ស្រស់ សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់ បានធ្វើការលើកឡើង នៅលើគេហទំព័រ ហ្វេសប៊ុកផេក របស់លោក ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖

“ជាយោបល់របស់ខ្ញុំ សូមម្ចាស់ដើមការទាំងឡាយ គឺគួរតែលើកពេលរៀបចំពិធីមង្គលការសិនទៅ ដើម្បីជៀសវាងខាត និងកើតទុក្ខ ហើយរង់ចាំសភាពការណ៍ កូវីឌស្ងប់ស្ងាត់បន្តិចសិន ឬមានថ្នាំព្យាបាលមេរោគនេះ ចាំបន្តរៀបចំពិធីទៀត បើមិនដូច្នោះទេ គឺកើតទុក្ខក្នុងពិធីមង្គលកូនខ្លួនហើយ”។

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *