បានច្រើនផង!!! ម្ចាស់ផ្ទះចាក់ខ្ចៅស្ទាវ អាចទាញចំណូលជាង ១ម៉ឺនដុល្លារក្នុង១ខែ

លោក អៀង សុខឿន​ ជាម្ចាស់ផ្ទះខ្ចៅស្ទាវ​ ដែលល្បីល្បាញនៅក្នុងរាជធានីភ្នំពេញ បានទាក់ទាញភ្ញៀវទាំងក្រៅប្រទេសតែងមកស្កាត់ញាំជាហូរហែរ ឲ្យតែមកដល់ស្រុកខ្មែរ រួមមាន​ អូស្រ្តាលី អាមេរិក ហុងកុង រៀតណាម ជាដើម ធ្វើឲ្យអាជីវកម្មរបស់លោកទាញបានចំណូលជាង១ម៉ឺដុល្លារឯណ្ណោះក្នុងមួយខែ។ទាក់ទងនឹងរឿងរកស៊ី ដង្ខៅផ្ទះចាក់ខ្ចៅស្ទាវ​រូបនេះ បានបង្ហើបពីរឿងរ៉ាវ៣យ៉ាងដែលធ្វើឲ្យផ្ទះខ្ចៅស្ទាវ លោក​រកចំណូលជាងរាប់ម៉ឺនដុល្លារ​ក្នុង១ខែ ចំណុចទាំងនោះមានដូចជា

១ រកស៊ីមិន កេងចំណេញពីអតិថិជន

លោកបានពន្យល់យ៉ាងដូច្នេះថា រកស៊ីនរណាៗក៏ចង់មានបាន​​ ចង់ចំណេញដែរដើម្បីឲ្យខ្លួនឆាប់មានសល់ទ្រព្យសម្បតិ្តច្រើន។ ​ប៉ុន្តែរូបលោកវិញ ទោះបីជាផ្ទះចាក់ខ្ចៅស្ទាវ ល្បីល្បាញរកចំណូលបានច្រើនក៏ពិតមែន ប៉ុន្តែសុចរិតភាព សុច្ចៈភាព ស្មោះត្រង់ចំពោះអតិថិជនគឺលោក មិនដែលប្រែប្រួលនោះទេ ចំពោះខ្ចៅខ្យងក្តាម លក់មួយកំប៉ុង ដឹងមួយកំប៉ុង មួយចាន៥ក្តាមដឹងតែ៥ក្តាម ទើបធ្វើឲ្យហាងលោកមានភ្ញៀវចេញចូលគ្រប់ពេលវេលា។

២ រកស៊ីគិតគូរពី សុខភាពភ្ញៀវ

ដង្ខៅផ្ទះខ្ចៅស្ទាវ បានរៀបរាប់យ៉ាងដូច្នេះថា​ “ ចំពោះខ្ចៅខ្យងក្កាម​គឺសុទ្ធតែជារបស់ធម្មជាតិ ដែលលោកយកពីបណ្តាលខេត្តនានា ​រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំជាដើម ដែលប្រពលរដ្ធទៅទីនោះជាអ្នករកផ្ទាល់តែម្តង ដើម្បីជូនចំពោះភ្ញៀវញាំ ទៅដោយសុវត្ថិភាព មិនការព្រួយបារម្ភពីសុខភាពពេលពិសារ។

៣ ផ្តល់រសជាតិឆ្ងាញ់ជូនអតិថិជន អនាម័យ

លោក បានឲ្យដឹងថា ភាពទាញចំណាប់អារម្មណ៍របស់ភ្ញៀវ មានគ្រប់ជាតិសាសន៍តែងមកស្កាត់មកញាំនោះ គឺដោយសារតែ មុននឹងចាប់ផ្តើមធ្វើ ខ្ចៅខ្យងក្តាមទាំងនោះជូនដល់អតិថិជនញាំ លោកបានលាងសម្អាតជាច្រើនដងច្រើនសារ រួចយកវាទៅស្ងោរជាមួយនិងទឹកដូងទុំដើម្បីបន្ថែមឪរសជាតិកាន់តែឆ្ងាញ់ រួចយកទៅដាក់ចំហុយមួយម្តងទៀតដើម្បី ឲ្យកន្ទេចដីដែលនៅសល់តិចតួចបំផុតឲ្យជ្រុលធ្លាក់អស់ទើបឲ្យភ្ញៀវញាំ រួមជាមួយនិងទឹកជ្រលក់បែបសាមញ្ញៗ តែរសជាតិឆ្ងាញ់ ទើបធ្វើលោកអាចរកចំណូលក្នុងមួយថ្ងែ៥០០ដុល្លារ ។

ជាចុងក្រោយលោក សុខឿនសូមផ្តាំផ្ញើដល់យុវជនជំនាន់ៗក្រោយ និងអ្នករកស៊ីមួយចំនួន​ថា រកស៊ីកុំកេងចំណេញពីភ្ញៀវខ្លាំងពេក ព្រោះវាធ្វើឲ្យយើងបាត់បង់នូវគុណតម្លៃ និងអាជីវកម្មរស់មិនបានយូរអង្វែង។ប្រភពពី

Leave a Reply

Your email address will not be published. Required fields are marked *