តោះថ្ងៃណាជុំមិត្តភក្តិ សាកធ្វើសាច់គោអាំងទឹកប្រហុក ញាំជុំគ្នា!!!

របៀបធ្វើសាច់គោអាំងទឹកប្រហុក គ្រឿងផ្សំ, សាច់គោជាប់ខ្លាញ់ ១ គីឡូក្រាម ហាន់ជាបន្ទះៗល្មម ,ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ), គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ, ខ្ទឹមស ៥ កំពឹស,ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ

ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់,ខ្ទឹមក្រហម ៣ មើមចិតតូចៗ,ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ, ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ, រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ, ទឹកឆ្អិន កន្លះចានចង្កឹះ,ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត, ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក។

វិធីធ្វើ: ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។ រៀបបន្លែដាក់ចាន ទុកមួយឡែក។

យកសាច់ ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។ បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់៕ ប្រភព៖ មុខម្ហូប Online

Leave a Reply

Your email address will not be published. Required fields are marked *