អាណិតម្ចាស់ដើមការណាស់ រៀបជាង១០០តុ ភ្ញៀវមកមិនដល់០៥តុផង!!!

គិតត្រឹមយប់នេះ រកឃើញអ្នកផ្ទុកវីរុសកូវីដ១៩ ៣៧នាក់ហើយនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរ រាជរដ្ឋាភិបាល បានសម្រេច​ផ្អាកសាលារៀន ក៏ដូចជាផ្អាកហាងខារ៉ាអូខេ និងរោងភាពយន្តទូទាំងប្រទេស ដើម្បី​ចូលរួមទប់ស្កាត់ ការពារ ការរីករាលដាល នៃជំងឺកូវីដ១៩។ជាមួយគ្នានេះ ពិធីជួបជុំដូចជាពិធិជប់លៀង ប្រជុំ ជាពិសេសកម្មវិធីអាពាហ៍ពិពាហ៍ខ្លះ ក៏បានត្រូវលើកពេល ជាបន្តបន្ទាប់ផងដែរ ព្រោះតែខ្លាចរអានឹងវីរុសកូវីដ១៩នេះ។

ដោយឡែកពិធីមង្គលការមួយក្នុងទីរួមខេត្តកែបនៅយប់នេះ ខ្សត់ភ្ញៀវចូលរួមមែនទែនដោយម្ចាស់ដើមការ រៀបជាង១០០តុ ភ្ញៀវមកមិនដល់៥តុផង បន្ទាប់ពីខេត្តកែបរកឃើញ០៤នាក់ផ្ទុកវីរុសនេះ អាចជាហេតុផលដែលធ្វើឲ្យភ្ញៀវមានការរារែកក្នុងការចូលរួម ។

នេះបើតាមគណនេយ្យហ្វេសបុកSovan Da ដែលជាសាច់ញាតិម្ចាស់ដើមការ បានបង្ហោះឲ្យដឹងបែបនេះថា៖ ម៉ោង8:03នាទីហើយហេតុអីគ្មានមនុស្សមកចឹងតើមានលុយឯណាអោយអកកេះ សំអាង ចុងភៅ…ទៅអ្នកណាយល់អារម្មណ៍មួយនេះមួយជាតិការម្តងបែរជាអត់មានមនុស្សមកចូលរួមចឹង 100តុមកមិនបាន5តុផងសង្ឃឹមអីទៀត អាពាពិពាហ៍កំសត់ភូមិដំណាក់ត្រាច ឃុំកន្តោល ស្រុកដំណាក់ចង្អើរ ខេត្តកែប

ក្រោយពីបង្ហោះទិដ្ឋភាពបែបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើន បានសម្តែងនូវការអាណិតអាសូរម្ចាស់ដើមការជាខ្លាំង ចំពោះរឿងបែបនេះ និងលើកឡើងថាបើភ្ញៀវណាមិនមកចូលរួម សង្ឃឹមថានឹងផ្ងើរចំណងដៃមកជំនួស ដើម្បីជួយសំរាលបន្ទុកខ្លះដល់ម្ចាស់ដើមការ។

ប្រភព៖Thmeyload

Leave a Reply

Your email address will not be published. Required fields are marked *