ស៊ែរឲ្យបានដឹងគ្រប់គ្នាផង!!! ព្រះបរមរាជវាំង ប្រកាសបិទជាបណ្ដោះអាសន្ន ចំពោះភ្ញៀវទេសចរដែលចង់ចូលទស្សនា

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីជូនដំណឹងដល់ទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្រសួងព្រះបរមរាជវាំង សូមផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ តទៅ ក្នុងស្ថានភាពជំងឺផ្លូវដង្ហើមកូវីដ១៩ កំពុងរីករាលដាលជាសាកល នាពេលបច្ចុប្បន្ន។

ក្រសួងព្រះបរមរាជវាំង នឹងជូនដំណឹងនៅពេលក្រោយ សម្រាប់ការបើកឱ្យចូលទស្សនាព្រះបរមរាជវាំងឡើងវិញ។ សេចក្ដីជូនដំណឹងនេះ បានធ្វើឡើងក្រោយពី ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទ KTV ក្លិបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស៕

ប្រភព៖mytvplus

Leave a Reply

Your email address will not be published. Required fields are marked *