ម៉ោងជិតចូលគេងហើយ!!! ស្រែកហ៊ោរទាំងកណ្តាលអាធ្រាត្រម៉ោងជិត១២ ដោយសារតែ៥០លានរៀល

បន្ទាយមានជ័យ៖ សម្រែកស្រែកហ៊ោរទាំងកណ្តាលអាធ្រាត្រម៉ោងជិត១២ ទៅហើយនោះ ប្រាកដជាធ្វើឱ្យមនុស្សម្នាអ្នកភូមិមានការភ្ញាក់ផ្អើលជាមិនខានឡើយ តែណ្ហើយចុះអ្នកណាអាចទៅទប់អារម្មណ៍នេះបាន បើជីវភាពកំពុងខ្វះខាតខ្លាំងផង​ ស្រាប់តែមកឈ្នះរង្វាន់ទឹកប្រាក់រហូតទៅដល់ ៥០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ យ៉ាងដូច្នេះ ប្រាកដជារំភើបខ្លាំងហើយ។

លោកស្រី សូត្រ ណាគ្រី ពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យ ប្រកបរបរស្រែចម្ការ និងដាក់អន្ទាក់សត្វនាពេលរាត្រី ដើម្បីរំលោះជីវភាពកូនប្រុសស្រី៣នាក់ ឱ្យរស់នៅបានសមរម្យដូចគេឯង បានរៀបរាប់ពីហេតុការណ៍ឈ្នះរង្វាន់នេះថា៖

«កាលពីក្បាលព្រលប់ខ្ញុំទិញ វើក WURKZ១កំប៉ុងមកផឹក ហើយក៏ស្រាប់តែត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរទុកហូបពេលយប់ទៀត ព្រោះត្រូវទៅដាក់អន្ទាក់សត្វរហូតដល់យប់ជ្រៅ ស្រាប់តែតាមផ្លូវប្រហែលម៉ោងជិត១២យប់ ក៏គាស់ វើក WURKZ១កំប៉ុងដែលបានដូរនោះហើយបញ្ចាំងពិលមើលក្រវិលកំប៉ុង ស្រាប់តែឃើញទឹកប្រាក់រង្វាន់ ៥០លានរៀលនោះ ខ្ញុំអរស្រែកហ៊ោរឡើងផ្អើលមនុស្ស ផ្អើលសត្វអស់ហើយ ខ្ញុំរំភើបអើយរំភើបស្មានថាយល់សប្តិ»។
សម្តីរបស់លោកស្រី សូត្រ ណាគ្រី
គាត់បន្តទៀតថា៖

«ទឹកប្រាក់ ៥០លានរៀល នឹងយកទៅផ្គត់ផ្គង់ទាំងស្រុងលើការសិក្សារបស់កូនប្រុស២នាក់ និង ប្អូនស្រីម្នាក់ឱ្យបានរៀនចប់ចុងចប់ដើម យ៉ាងហោចណាស់ក៏បញ្ចប់ថ្នាក់ទី១២ ដែរ ព្រោះមានតែចំណេះប៉ុណ្ណោះ ដែលអាចឱ្យពួកគេមានអនាគតភ្លឺស្វាង មិនធ្វើការហត់នឿយដាច់យប់ដូចជាខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *