របៀបធ្វើនំ CHURROS ដោយខ្លួនឯង!!! (មានវីដេអូ)

គ្រឿងផ្សំមាន៖ ម្សៅ TEPUNG GANDUM (រកទិញបាននៅផ្សារទំនើប) ប័រ 1/2ពែង រឺ ១ ដុំ ,ស្ករស 2ស្លាបព្រាបាយ ,អំបិល 1/4 ស្លាបព្រាកាហ្វេ ,ម្សៅមី 1 ពែង ,ស៊ុត 3 ,ប្រេងសណ្តែកសម្រាប់បំពង ,ម្សៅស្ករ រឺស្ករត្រជាក់ សម្រាប់រោយពីលើ(អត់ក៏បាន ដាក់ក៏បាន) ,សុកូឡា សម្រាប់ជ្រលក់ ( អត់ក៏បាន ដាក់បាន)

របៀបធ្វើ៖ យើងយកគ្រឿងផ្សំដាក់ចូលគ្នាទាំងអស់ទៅនៅក្នុងឆា្នំងមួយ ហើយវៃវាអោយសព្វ ហើយ លើយកទៅកាក់ក្នុងចង្ក្រាន បើកភ្លើងតិចៗ កូរវារហូតដល់តែម្សៅឆ្អិន រមួតជាមួយគ្នា មិនស្អិតដៃ ពេលដែលចង់ដឹងថាឆ្អិនមិនឆ្អិន ពេលពុងកូរទិចៗនឹង សាក់យកវែកមួយមកដាក់បញ្ឃរអោយនៅចំកណ្កាល បើវានៅនឹងល្អ វាឆ្អិនហើយ តែបើវានៅមិនមានជំហរទេ វានៅមិនទាន់ឆ្អិននោះទេ.ត្រូវប្ររយ័ត្ន ត្រូវអាសារកូវាកុំអោយក្លោចបាតឆ្នាំង កូរយូរៗវានឹងរីងអែង ហាមបើកភ្លើងខ្លាំងអោយសោះអោយវារីងតាមដំណើរវា។

នៅពេលដែលឆ្អិនហើយ យើងត្រូវការ ប្រដាប់បាយ នៅខាងនំខេកគេមានលក់ហើយ អ្នកអាចទៅសួរគេបាន ប្រាប់គេថា ប្រដាប់បាញ់ខេក បាញ់ក្រិម គេដឹងហើយ ផ្សាក៏មានលក់ដែល នៅអីុអន ….យកម្សៅដែលកូរឆ្អិននិងយកមកដាក់ក្នុងប្រដាប់បាញ៉មក ហើយ ច្របាច់ជាទៅ វាចេញជារាងមូលៗដូចក្នុងរូបភាពចឹង តែហាមពេលដាក់បាញ់ម្សៅត្រូវតែនៅក្ដៅៗ បើត្រជាក់បាញ់អត់ចេញទេ ហើយ បាក់ទៀតផង បាញ់ចេញជារាងមូលៗហើយយកវាទុកអោយត្រជាក់ សិន បើមានទូដាក់អោយវាកក់កាន់តែល្អ ហើយចាំយកវាមកបំពង បំពងមិនមែនចៀនទេ កុំច្រឡំ ទៅជាការស្រេច បំពងមើលពណ៏វាផងអោយតែចេញពណ៏ក្រហមត្នោតដូចក្នុងរូបភាពគីឆ្អិនហើយ ស្រង់វាមកអោយស្រស់ខ្លាញ់ ចាប់រោយស្ករស អោយវាផ្អែមៗទៅម៉ាឆ្ងាញ់ រូបមន្តដោយ៖ ប៉ោសាំងពូន អាលូន

Leave a Reply

Your email address will not be published. Required fields are marked *