របៀបធ្វើសាច់គោអាំងដោតចង្កាក់!!!

របៀបធ្វើសាច់គោអាំងដោតចង្កាក់ គ្រឿងផ្សំ៖ – សាច់គោ ១គីឡូ (យកសាច់ផ្នែកស្មាខាងមុខទៅដល់ឆ្អឹងជំនី ហើយត្រូវហាន់ជាបន្ទះវែងតូចល្មម) – អំបិល ១ស្លាបព្រាកាហ្វេ – ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ – ស្ករស ១០០-១៥០ ក្រាម – ទឹកសណ្តែកសៀង ១ស្លាបព្រាបាយ – ខ្ទឹមស ៤កំពឹស ចិញ្ច្រាំ វិធីធ្វើ៖
១. មុនដំបូងអ្នកត្រូវយកសាច់គោដាក់ចូលក្នុងចានធំមួយដែលអ្នកស្មាន មើលអាចដាក់សាច់គោអស់ បន្ទាប់មកចាប់ផ្តើមលាយគ្រឿងមានដូចជា ខ្ទឹមស, អំបិល, ម្សៅស៊ុប ,ស្ករស និងទឹកសណ្តែកសៀង គ្រឿងបុកហើយ (ដាក់សម្រាប់អ្នកដែលចូលចិត្ត) បន្ទាប់មកច្របល់វាបញ្ចូលគ្នាឲ្យចូលគ្រឿងសព្វ។

២. បន្ទប់ពីគ្រឿងចូលសប់ហើយត្រូវយកឈើត្រណោតមកដោតសាច់គោ ជាត្រណោតៗ ឬក៍គេអាចហៅបានថាជាចង្កាក់ៗ ដោតរហូតទាល់តែអស់សាច់គោ។ ៣. យកសាច់គោដែលបានដោតរួចរាល់ហើយ យកមកដាក់អាំងឲ្យឆ្អិន ពេលដែលដែលអ្នកញាំត្រូវយកជ្រក់មកញាំផ្ទាប់ជាមួយគ្នាហើយក៏គេ តែងតែយកវាទៅញាំជាមួយនំប៉័ងផងដែរ។ វិធីធ្វើជ្រក់ល្ហុង៖ – ល្ហុង ១ចំហៀងផ្លៃ (ផ្លែតូចល្មម)ឈូស ឬចិតជាសសៃវែងៗ – ត្រសក់ ២-៣ផ្លៃ ចិតជាចំណិតវែង – អំបិល កន្លះស្លាបព្រាបាយ – ស្ករស ៦ស្លាបព្រាបាយ – ទឹកខ្មេះ ៣ស្លាបព្រាបាយ – ខ្ទឹមស ៤កំពឹស ចិតជាចំណិតតូចៗ – ខ្ទឹមក្រហម ២ដុំ ចិតជាចំណិតតូចៗ យកគ្រឿងផ្សំទាំងអស់ខាងលើដាក់ចូលក្នុង ចានធំឬសំភារៈអី្វផ្សេងដែលអាចដាក់បាន រួចហើយក៍ច្របល់បញ្ចូលគ្នាឲ្យចូលគ្រឿងសប់ ទុកញាំផ្ទាប់ជាមួយសាច់អាំង៕

Leave a Reply

Your email address will not be published. Required fields are marked *