សុខ ពិសី លើកទឹកចិត្តក្រុមគ្រូពេទ្យខ្មែរ កំពុងដុតដៃដុតជើងព្យាបាលអ្នកជំងឺ!!!

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់តារាមច្រៀងរូបស្រស់ សម្រស់បាន សម្លេងពីរោះទន់ភ្លន់ដូចសារិកាកែវ ហើយថែមទាំងមានចិត្តបុណ្យទៀតផង ដែលមានឈ្មោះថា សុខ ពិសី។

ជាការពិតណាស់តារាម្រៀងរូបនេះ មិនតែមានសម្រស់ស្រស់ស្អាតនោះ​ទេ ថែមមានទឹកចិត្តល្អប្រពៃកម្រនឹងរកបានណាស់ ដោយលើកមុនតារាស្រីរូបនេះ បានជួយជីវិតសត្វឆ្កែដែលឈ្មួញបម្រុងនឹងយកទៅសម្លាប់ទៅហើយ។

ជាក់ស្តែងថ្មីៗនេះតារាស្រីរូបនេះ បានបង្ហាញពីក្តីព្រួយបារម្មណ៍ទៅលើក្រុមគ្រូពេទ្យទាំងអស់ ដែលកំពុងតែដុតដៃដុតជើង ជួយសង្រ្គោះអ្នកជំងឺដែលកំពុងមានផ្ទុកវីរុសប្រភេទថ្មីនេះ រួមទាំងប្រជាជនកម្ពុជាទូទាំង២៤ខេត្តក្រុង ឲ្យរួចពីគ្រោះកាចនេះផង ដោយឥឡូវនេះមានប្រជាជនកម្ពុជាសរុប២៤នាក់ហើយ ដែលកំពុងប្រឈមមុខទៅនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មីដែលមានឈ្មោះថា កូរ៉ូណាឬ Covid-19។មិនត្រឹមតែប៉ុណ្ណោះសុខ ពិសី ក៏បានបួងសួង ដើម្បីជួយប្រជាជនទាំងអស់ទាំងអស់គ្នា ដែលនៅប្រទេសកម្ពុជាឲ្យជៀសផុតពីវីរុសដ៏កាចសាហាវទៀតផង។

បន្ទាប់ពីមហាជនបានឃើញតារាចម្រៀងរូបនេះ បានបង្ហោះសារទាំងនេះ ទៅលើបណ្តាញសង្គមរួចមក ក៏មានមនុស្សជាច្រើនបានសរសើរថា តារាចម្រៀង សុខ ពិសី មិនត្រឹមតែស្អាត និងច្រៀងពីរោះនោះ ថែមទាំងមានចិត្តបុណ្យថែមទៀតផង ជាងនេះទៅទៀតមានមតិមួយលើកឡើងថាតារាគំរូមួយ ដែលអ្នកសិល្បៈផ្សេងៗទៀតគួរតែយកគំរូតាមទៀងផង៕khmerload

Leave a Reply

Your email address will not be published. Required fields are marked *