សូមបងប្អូនថែរក្សាសុខភាព!!! អ្នកស្លាប់ដោយសារ COVID-19 នៅអេស្ប៉ាញ កើនជិតដល់៥០០នាក់, អ្នកឆ្លងកើនលើស ១០,០០០ករណី

(អេស្ប៉ាញ)៖ អាជ្ញាធរសុខាភិបាលអេស្ប៉ាញ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ ដោយសារ COVID-19 បានកើនដល់ ៤៩១នាក់ហើយ ខណៈអ្នកឆ្លងទូទាំងប្រទេសកើនលើស ១០,០០០ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

បើតាមលោក Fernando Simon ដែលជាប្រធានមជ្ឈមណ្ឌលសុខាភិបាលសង្រ្គោះបន្ទាន់របស់អេស្ប៉ាញ ចំនួនអ្នកឆ្លង COVID-19 បានកើនដល់ ១១,១៧៨នាក់ នៅថ្ងៃអង្គារនេះ បើធៀបទៅនឹងថ្ងៃចន្ទ មាន៩,១៦១នាក់។ ចំណែកឯ ទីក្រុងម៉ាឌ្រីត នៅតែមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺ ៤,៨៧១ករណី ខណៈអ្នកជាសះស្បើយវិញមាន ១,០២៨នាក់៕freshnews

Leave a Reply

Your email address will not be published. Required fields are marked *