វិធីធ្វើគួង ញាំលក្ខណៈគ្រួសារ!!!

វិធីធ្វើគួង + គ្រឿងផ្សំ – សាច់ជ្រូកបីជាន់ ៥០០ក្រាម ស្ងោរឆ្អិនហាន់បន្ទះស្តើងៗ(ពេលស្ងោរទឹកពុះដាក់អំបិលចូលបន្តិច) – នំបញ្ចុក ៥០០ក្រាម – បង្គា ៤០០ក្រាម យកក្បាល, សំបកចេញស្រុះឱ្យឆ្អិនល្មមពុះជាពីរ – ប្រហិតសាច់ជ្រូក ១ដុំហាន់បន្ទះស្តើង – សាឡាដ ១៤០ក្រាម – ជីគ្រប់មុខ ១ចាន – សណ្តែកបណ្តុះ ១៥០ក្រាម – ត្រសក់ ២ផ្លែចិតជារាងវែង – គុយទាវបន្ទះស្រស់ ឬក្រៀម

វិធីធ្វើ ១. ដំបូងយកគុយទាវ ១បន្ទះមកដាក់លាឱ្យស្មើរ បន្ទាប់មកយកសាឡាដ, នំបញ្ចុក, ជីគ្រប់មុខ, សណ្តែកបណ្តុះ, ត្រសក់, បង្គា, សាច់ជ្រូក និងប្រហិត ១មុខបន្តិច ឬតាមដែលចូលចិត្តដាក់នៅចំហៀងខាងមុខ។ ២. បន្ទាប់ពីដាក់គ្រប់រួចរាល់ហើយចាប់ផ្តើមមូរវាឱ្យទៅជារាងមូល មូរម្តងមួយៗរហូតទាក់តែអស់។ ៣. នៅពេលដែលមូររួចរាល់អស់ហើយ អ្នកអាចយកវាទៅញ៉ាំផ្ទាប់ជាមួយនិងទឹកត្រីបានហើយ។

វិធីធ្វើទឹកត្រី – ទឹក ៤០០មីលីលីត្រ – ទឹកខ្មេះ ១០០មីលីលីត្រ – ទឹកត្រី ១០០មីលីលីត្រ – ស្ករស ២៣០ក្រាម – ខ្ទឹមស ៣-៤កំពឹសហាន់ – ខ្ទឹមក្រហម ១ដុំហាន់ – ប៊ីចេង ចុងស្លាបព្រាកាហ្វេ – ម្ទេសហាន់បញ្ឆិត ដាក់តាមចំណូលចិត្ត – សណ្តែកដីលីងបុក កន្លះចានចង្កឹះ ដាក់ពេលញ៉ាំ យកគ្រឿងផ្សំលាយចូលគ្នាទាំងអស់ ទុកតែសណ្តែកដីលីងដាក់ពេលញ៉ាំ។ ដោយ៖ សុខឡៃ រក្សាសិទ្ធដោយៈផ្ទះមុខម្ហូប

Leave a Reply

Your email address will not be published. Required fields are marked *