របៀបធ្វើទឹកទទឹមត្រជាក់សម្រាប់ខែក្តៅ!!!

គ្រឿងផ្សំ៖ 1- ផ្លែទទឹម 2- ស្ករស 3- អំបិលម៉ដ្ឋ 4- ទឹកស្អាត។ វិធីធ្វើ៖1- យកគ្រាប់ទទឹមមកច្របាច់ជាមួយទឹកដាំឆ្អិន ធ្វើយ៉ាងណាអោយសាច់រលេះចេញពីគ្រាប់ បាយច្រើនបំផុត។ 2- ត្រងដោយក្រណាត់ស្បៃស្អាតយកទៅដាក់ ក្នុងឆ្នាំងដាក់លើភ្លើងប្រមាណ៥នាទីទើបលើកចុះ ។3- ដាក់ទឹកស្ករ ឬស្ករស អំបិល កូរអោយសព្វ ភ្លក្សរសជាតិឲ្យមានរសជាតិជូរអែមលាយប្រៃតិចៗ ទុកឲ្យត្រជាក់។4- ដួសដាក់កែវ អាចដំទឹកកកតូចៗ ដាក់ចូល ឬយកទៅក្លាស្សេក្នុងទូទឹកកកឲ្យត្រជាក់ក៏បាន។

គុណប្រយោជន៍ផ្នែកអាហារ៖ ក្នុងផ្លែទទឹមប្រកបដោយសារធាតុអាហារសំខាន់ផ្សេងៗដូចជា ប្រូទីន ថាមពល ការបូអ៊ីដ្រាត ជាតិសរសៃ ។ គុណប្រយោជន៍ផ្នែកឱសថ៖ តាមការស្រាវជ្រាវរកឃើញថា សំបកឬសរបស់ដើមទទឹម មានឬទ្ឋិក្នុងការ កម្ចាត់មេរោគ ដូចជា អៀន សត្វល្អិត និងមានសព្វគុណក្នុងការប្រឆាំងរោគ គ្រុនសន្ឋំ របេង និងផ្សិតនៅបរិវេណស្បែកទៀតផង ប្រភព៖អុី ពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *