អាជ្ញាធរប្រើធម៏ក្តៅ យកគ្រឿងចក្រ កម្ទេចផ្ទះកម្ពស់២ជាន់ ដែលសាងសង់ប៉ះពាល់ដីអូរ…(មានវីដេអូ)

(ក្រុងព្រះសីហនុ)៖ នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២០នេះ អាជ្ញាធរបានចាត់វិធានការក្តៅដោយប្រើគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋសង់ពីបេតុងមានកម្ពស់២ជាន់ ដែលអាជ្ញាធរបានអះអាងថា សាងសង់ប៉ះពាល់ដីអូរនៅម្តុំក្រោយសាលារៀនអូរ២ក្នុងភូមិ៥,សង្កាត់លេខ៤,ក្រុងព្រះសីហនុ។

មន្ត្រីថ្លែងប្រាប់ថា ការឈូសកម្ទេចនេះ ក្រោយដល់ឱសានវាទ ដែលអជ្ញាធរបានជូនដំណឹងអោយម្ចាស់រុះរើដោយខ្លួនឯង និងថានេះជាយុទ្ធនាការស្តារអូរ ប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ ហើយជាបន្តបន្ទាប់ មានសំណង់ឬផ្ទះតូច ធំជាច្រើនខ្នងមកហើយដែលសង់ប៉ះលើដីអូរ ប្រឡាយត្រូវបានអាជ្ញាធររុះរើឬក៍ម្ចាស់ផ្ទះរុះរើខ្លួនឯង៕

ប្រភព៖Khmerpart

Leave a Reply

Your email address will not be published. Required fields are marked *