សេដ្ឋីអនឡាញអាយុ ២១ ឆ្នាំ រកស៊ីតាមក្បួនទាំង ៣ នេះក្លាយជាសេដ្ឋិនីមានលុយច្រើនជាងគេនៅលើលោក

Kylie Jenner គឺជាក្មេងស្រីលក់ក្រេមពីបីដើមនោះទេ តែបច្ចុប្បន្ននេះនាងអាចតស៊ូរហូតហើយក្លាយជាសេដ្ឋីនីទាំងវ័យក្មេង ដែលនាងគឺជាស្ថាបនិកក្រុមហ៊ុនលក់គ្រឿងអលង្ការ និងផលិតផលតុបតែងមុខផ្សេងៗឈ្មោះ Kylie Cosmetics ដែលនាពេលថ្មីៗនេះ នាងបានក្លាយជាសេដ្ឋីវ័យក្មេងបំផុតក្នុងលោក ដែលមានទ្រព្យប្រមាណជាង ១ពាន់លានដុល្លារអាមេរិក និងក្រុមហ៊ុនរបស់នាងមានតម្លៃរហូតដល់ ៩០០លានដុល្លារផងដែរ។

សហគ្រិនវ័យក្មេងរូបនេះ បានឡើងគ្រងដំណែងជាមហាសេដ្ឋីវ័យក្មេងបំផុតក្នុងលោក ពីនាយកប្រតិបត្តិក្រុមហ៊ុន ហ្វេសប៊ុក Mark Zuckerberg ដែលកាលនោះគាត់បានក្លាយជាមហាសេដ្ឋីនៅវ័យ ២៣ឆ្នាំ និងលោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft អតីតមហាសេដ្ឋីវ័យក្មេងជាងគេ អាយុ ៣១ឆ្នាំ។នៅអំឡុងឆ្នាំ ២០១៥ Jenner បានបង្កើតយីហោលក់ក្រេមធម្មតាតែប៉ុណ្ណោះ ដោយយីហោនោះឈ្មោះថា Kylie Lipstick តែអ្វីដែលជាចំណុចក្តៅនោះនៅពេលដែលនាងបង្កើតយីហោនេះដំបូងគេនាងផ្តោតសំខាន់តែរឿងមួយតែប៉ុណ្ណោះ គឺនាងរៀនពីផលិតផលនឹង ប្រើតែផលិតផលរបស់គាត់តែប៉ុណ្ណោះ។

ជាងនេះទៅទៀត Kylie Jenner នាងមិនត្រឹមតែលក់ធ្វើអោយប្រេននាងកាន់តែល្បីនោះទេ ពោលគឺអ្នកបានបង្កើត App ដោយលក់ផលិតផលរបស់អ្នកនាងទីនោះ ដោយពីមួយថ្ងៃទៅមួយថ្ងៃនាងតែងតែល្បីកាន់តែខ្លាំងរហូតធ្វើអោយបង្កើតនៅផលិតផលរបស់ខ្លួនឯងចជាច្រើនទៀត ដែលគិតមកដល់ពេលនេះនាងបានដាក់ឈ្មោះហាងរបស់នាងថាKylie Cosmetics មានផលិតផលដាក់លក់ប្រមាណជិត ១០០ប្រភេទ ដែលភាគច្រើនផ្តោតសំខាន់លើសម្រស់ស្រ្តី។

គួររំលឹកដែរថា សំរាប់នារីៗដែលលក់អនឡាញថ្មីៗ មិនគួរលក់ផលិតផលច្រើនពេកនោះទេ ពោលគួរតែលក់ផលិតផលតែ១មុខសិន ហើយធ្វើអោយផលិតផលនោះកាន់តែល្បី ចាំនាំផលិតផលផ្សេងមកលក់បន្ថែមទៀត ហើយត្រូវចេះធ្វើទីផ្សារខ្លួនឯងដូចជាត្រូវមានឈ្មោះយីហោអោយទាក់ទាញ នឹងចេះបង្កើតចំណុចខ្លឹមរបស់ផលិតផលខ្លួនឯង។ខាងក្រោមនេះជាក្បួនរកស៊ីរបស់ Kylie Jenner ដែលធ្វើអោយនាងក្លាយជាសេដ្ឋីនៅអាយុ ២១ ឆ្នាំ៖

Leave a Reply

Your email address will not be published. Required fields are marked *