បើកលក់ហើយ!!! ពិតជាធំមែន ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

ទីបំផុត​​ផ្សារ​បន្លែ​កសិផល​ធម្មជាតិ​ដំបូង​បង្អស់​របស់​​ឧកញ៉ា​ឡេង​ណា​វ៉ាត្រា​​បាន​បើក​ទ្វា​លក់​ហើយ​កាលពី​ព្រឹក​មិញ​នៅ​នៅ​វេលា​ម៉ោង​៩ព្រឹក​រហូតដល់​ម៉ោង​១០យប់​​​ដែល​មាន​ទីតាំង​នៅ​អគារ​កាច់​ជ្រុង​មុខ​ផ្នែក​ខាង​ផ្សារ​អូឡាំព្យារ។សម្ពោធ​បើក​លក់​ថ្ងៃ​ដំបូង​នេះ​ឃើញ​ថា​មិនដល់​មួយ​ម៉ោង​ផង​មាន​អតិថិជន​ជាច្រើន​នាក់​បាន​ចូល​មើល​និង​ទិញ​បន្លែ​​ផ្លែឈើ​និ​ង​សាច់​​ជា​មួយ​ស្នា​ញញឹម​ដោយ​សារ​​មាន​បុគ្គលិក​ផ្សារ​ចាំ​ទទួល​ភ្ញៀវ​រួសរាយ​​រាក់ទាក់​​និង​ចាំ​ផ្តល់​ព័ត៌មាន​ក៏ដូចជា​ជួយ​កាន់​កន្ត្រក​ដាក់​អីវ៉ាន់​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវ​ការ​ផង​ដែរ​។

ទោះ​បើក​លក់​ថ្ងៃ​ដំបូង​ក្តី​តែ​មាន​បន្លែ​ផ្លែឈើ​និង​សាច់​​ក៏​ដូចជា​ផលិតផល​សិប្បកម្ម​ខ្មែរ​ជាច្រើន​មុខ​ទៀត​ដាក់​តម្រៀប​គ្នា​យ៉ាង​ច្រើន​សម្បូរ​បែប​មិន​ថា​ជា​ទឹក​ខ្មោះ​ទឹកត្រី​ទឹក​ស៊ីអីវ​ប្រហុក​ខ្មែរ​ឡើយ។​ក្រៅពី​ធានា​គុណភាព​និង​សុវត្ថិភាព​ចំពោះ​សុខភាព​ហើយ​ផលិតផល​ក្នុង​ផ្សារ​ត្រូវ​បាន​រៀបចំ​វេច​ខ្ចប់​​យ៉ាង​ស្អាតល្អ​និង​ទុកដាក់​ប្រកប​ដោយ​អនាម័យ​ខ្ពស់​។

លើស​ពី​នេះ​ទៀត​​ដើម្បី​ឆ្លើយ​តបនឹង​តម្រូវ​ការ​ទីផ្សារ​ក៏​ដូចជា​ស្ថានភាព​បច្ចុប្បន្ន​ដែល​គ្រប់គ្នា​មិន​ចង់​ចេញ​ពី​ផ្ទះ​ដោយ​សារ​​មេរោគកូវីដ១៩​ផ្សារ​​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​ក៏​មាន​ផ្តល់​ជូន​នូវ​​សេវា​ដឹក​ជញ្ជូន​ដល់​ផ្ទះ​ដោយ​ឥត​គិត​ថ្លៃ​​ដោយ​គ្រាន់​តែ​បង​ប្អូន​ចូល​ទៅ​កុម្ម៉ង់​តាមរយៈ៖

វិបសាយ ៖ ផ្សារ​​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា
[សូមដោនឡូត] Mobile App (Playstore) ៖ Navatra Market
លេខ​ទូរស័ព្ទ​កុម្ម៉ង់​ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ ) និង​ ០១១ ៤៤៤ ៤៤៤ ។
ផ្សារ​បន្លែ​កសិផល​ធម្មជាតិ​មាន​ក្រុម​ការងារ​ជាច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស​ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​២០នាទីប៉ុណ្ណោះនៅភ្នំពេញ។

តោះ!​មើល​ទិដ្ឋភាព​ថ្ងៃ​បើក​លក់​ដំបូង​របស់​ផ្សារ​បន្លែ​កសិផល​ធម្មជាតិ​ឡេង​ណាវ៉ាត្រា​​ថា​ល្អ​ស្អាត​មាន​អនាម័យ​និ​ង​ទំនង​ចូល​ទិញ​ប៉ុណ្ណា​៖ចង់​ដឹង​ច្បាស់​ពី​លក្ខណៈ​ពិសេស​ល្អ​ប្លែក​គេ​របស់​ផ្សារ​បន្លែ​កសិផល​ធម្មជាតិ​​ឡេង​ណា​វ៉ាត្រា​សូម​ចុចអានទីនេះ។រាល់​​ផលិតផល​ដាក់​លក់​ក្នុង​​ហាង​សុទ្ធ​តែ​​​បាន​ឆ្លង​កាត់​ការ​ពិនិត្យ​គុណភាព​យ៉ាង​ដិត​ដល់​​ដោយក្រុម​ការងារ​​ជំនាញ​តាម​បច្ចេកទេស​និង​ស្តង់ដារ​ត្រួត​ពិនិត្យ​គុណភាព​បែប​ជប៉ុន​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​ជប៉ុន​ហៅ​កាត់​ថា(JICA)​ទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម។

ផលិតផល​កសិកម្ម​នេះ​ទៀត​សោត​គឺ​បាន​មក​ពី​ចម្ការ​កសិករ​ខ្មែរ​ពិតៗ​នៅ​តាម​ខេត្ត​ចំនួន​១៨​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ក្រុម​បច្ចេក​ទេស​របស់​​ផ្សារ​ចុះ​ទៅ​មើល​​ដល់​ទីតាំង​ដោយ​ផ្ទាល់​​ដើម្បី​ឲ្យ​ប្រាកដ​ថា​ពិត​ជា​មាន​របៀប​ដាំ​ត្រឹម​ត្រូវ​​មិន​ប្រើ​ជី​គីមី​ប៉ះពាល់​សុខភាព​មែន៕

Leave a Reply

Your email address will not be published. Required fields are marked *