គាំទ្រ ១០០%!!! អភិបាលរាជធានីភ្នំពេញ ដក​ប្រធាន​ផ្សារចេញតែម្តង បើផ្សារនោះអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ

តាមហ្វេសបុករបស់លោកផែង វណ្ណៈ មុននេះបន្តិច​ បានឲ្យដឹងថា ៖ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ រាជធានី​ភ្នំពេញ​ បានថ្លែងថា​ ផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ​ ត្រូវ​ដក​ប្រធាន​ផ្សារចេញតែម្ដង​ ។ ខ្ញុំសូមគាំទ្រ​ ឯកឧត្ដម​ អភិបាល​រាជធានី​ភ្នំពេញ​ពេញទំហឹង​តែម្ដង​ ។

ដូច្នេះ​ សូមបងប្អូន​ដែលស្អប់ល្បែងស៉ីសង​ មេត្តា​ជួយថតរូប​និង​ផ្ដល់​ព័ត៌មាន​ អំពី​ទីតាំង​ផ្សារដែលមានកត់កន្ទុយលខផ្ញេីមកតាម​ តេលេក្រាម​ ០១២​ ៩៣៣​ ៨៨៣​ ដេីម្បី​ផ្ដល់ព័ត៌មានជូន​ ឯកឧត្ដម​ អភិបាល​រាជធានី​ភ្នំពេញ​ ចាត់វិធានការ​ ។ប្រភពពី ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *