បទថ្មី រាំវង់២០២០ ពី សុមាវត្តី ស្តាប់ហើយនឹកស្រុកកំណើតតែម្តង!!! (មានវីដេអូ)

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតចូលមកដល់ គេសង្កេតឃើញថា តាមបណ្តាលផលិតកម្មធំនានា កំពុងសង្ងំសម្រិតសម្រាំផលិតបទចម្រៀងថ្មី មិនថា បទជាចង្វាក់ញាក់ និងបទប្រពៃណី រាំវង់ សារាវ៉ាន់ កន្ត្រឹម ឡាំឡាវ ជាដើម ដើម្បីបម្រើដល់អារម្មណ៍អ្នកស្តាប់ និងរាំកំសាន្តលេងនាឱកាសនោះ។ដោយឡែកងាកមកចាប់អារម្មណ៍តារាចម្រៀងថ្មី សំលេងស្រទន់ក្នុងផលិតកម្មថោន ម្ចាស់បទកំពុងល្បី “មនុស្សខ្លះ” កញ្ញា ដា សុមាវត្តី ក៏នឹងត្រៀមចេញចម្រៀងជាច្រើនបទ ទាំងចង្វាក់បែបសប្បាយ និងចង្វាក់បែបប្រពៃណី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ។

ក្នុងនោះផងដែរ បទចម្រៀងជាចង្វាក់ប្រពៃណី “រាំវង់២០២០” ដែលទើបចេញកាលពីម្សិលមិញនេះ ត្រូវបានមហាជនចាប់អារម្មណ៍ដោយមានការចូលទស្សនាជាច្រើន និងពោលសរសើរថាពិរោះប្លែក ដោយចង្វាក់ និងភ្លេង គ្រាន់តែលឺគឺចង់រាំលេង និងនឹកដល់ស្រុកភូមិក្នុងថ្ងៃបុណ្យចូលឆ្នាំដែលកាន់តែខិតជិតមកដល់ ។

ដោយឃើញថាសមត្ថភាពក្នុងការបត់បែនសំលេងបានគ្រប់ទំរង់នៃបទចំរៀង ហើយក្រោយពីទទួលបានការគាំទ្រតាមរយៈបទនេះ កញ្ញា ដា សុមាវត្តី យើងរំពឹងថានឹងមានចេញបទចម្រៀងថ្មីជាបន្តបន្ទាប់ ជាចង្វាក់បែបប្រពៃណីដើម្បីបំរើអារម្មណ៍អ្នកស្តាប់ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ហើយបទទាំងនោះទៀតសោត សុទ្ធតែជាបទពិរោះៗ និងសង្ឃឹមទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់មហាជន។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *