សូមចែករំលែកបន្តផង!!! អ្នកអាចកើតវីរុសកូវីដ-១៩ ដោយមិនដឹងខ្លួន បើមានអាការៈដំបូងៗទាំងនេះ

ស្រប​គ្នា​នឹង​​ព័ត៌មាន​លេច​ឡើង​បន្ត​បន្ទាប់​ រាជរដ្ឋាភិបាល​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ និង​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​នេះ​ទាំង​អស់​គ្នា​ផង​ដែរ​ ដោយសារតែ​វីរុស​នេះ​ បាន​រីក​រាលដាល​​យ៉ាង​ឆាប់​រហ័ស​ពី​មនុស្ស​ទៅ​មនុស្ស​។​ វាចម្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​ដំណក់​ទឹក​តូច​ៗ​ដែល​ចេញ​ពី​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នក​ដែល​បាន​ឆ្លង​វីរុស​ (ដូច​ជា​​ការ​ក្អក និង​កណ្តាស់​) និង​ការ​ប៉ះ​ទៅ​លើ​ផ្ទៃ ឬ​វត្ថុ​នានា​តោង​ជាប់​វីរុស។ ​វីរុស COVID-19 អាច​រស់​នៅ​ផ្ទៃ​ខាង​ក្រៅ​បាន​ជាច្រើន​ម៉ោង​ ​ប៉ុន្តែ​ថ្នាំ​សម្លាប់​វីរុស​ទូទៅ​អាច​ប្រើ​ដើម្បី​សម្លាប់​វា​បាន​។​

​ជា​ទូ​ទៅ​អ្នក​ទាំងអស់គ្នា​អាច​តាម​ដាន​រោគ​សញ្ញា​ដោយខ្លួន​ឯង​បាន ​ប្រសិន​បើ​សង្ស័យ​ដំណាក់​កាល​ដំបូង ​អាច​មាន​អាការៈ​គ្រុន​ក្ដៅ​ ក្អក​ និង​ថប់​ដង្ហើម​។ អ្នក​អាច​នឹង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​នេះ​ បន្ទាប់​ពី​ឆ្លង​វីរុស​​អាច​បណ្ដាល​​ឲ្យ​​កើត​ជំងឺ​រលាក​សួត ​ឬ​ពិបាក​ដក​ដង្ហើម​។ ​រោគ​សញ្ញា​នៃ​វីរុស​នឹង​រីក​ធំ​ឡើង​ក្នុង​​រយៈ​ពេល​ ១៤ថ្ងៃ​ អ្នក​ជំងឺ​​នឹង​អាច​ស្លាប់​បាន​។ ​

ដើម្បី​ការពារ​​សម្រាប់​កុំឲ្យឆ្លង​វីរុស​កូវីដ​-១៩​ ជា​បឋម​នេះ​ អង្គការ​សុខភាព​ពិភពលោក​​បានណែនាំ​ឲ្យអ្នក​មិន​មាន​ផ្ទុក​វីរុស​នេះ​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ត្រូវ​មាន​អនាម័យ​​ ដូចជា​ការ​លាង​សម្អាត​ឲ្យបាន​ញឹកញាប់​ កុំ​យក​ដៃ​ប៉ះ​ផ្ទៃមុខ​ ភ្នែក​ច្រមុះ​ បរិភោគ​អាហារ​ និង​ទឹក​ឆ្អិន​ល្អ ពាក់​ម៉ាស​ការពារ​ពេល​ចេញ​ក្រៅ​ផ្ទះ​ ឬ​នៅ​ទី​ប្រជុំ​ជន​ ជៀសវាង​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ដែល​មាន​រោគសញ្ញា​ដូចជា​ ផ្តាសាយ ឬ​គ្រុន​ក្តៅ​។

ម្យ៉ាង​វិញ​ទៀត​​ ប្រសិន​បើ​លោក​អ្នក​មិន​ច្បាស់​ថា​ខ្លួន​មាន​ជំងឺ​ផ្ដាសាយ​ ឬ​ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ សូម​ទៅ​ពិនិត្យ​សុខភាព​​ ឬ​ជួប​ពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជៀសវាង​ការ​រក្សា​ទុក​វីរុស​ដោយ​មិន​ដឹង​ខ្លួន​។ ចំពោះ​អ្នក​មាន​ផ្ទុក​វីរុស​ នឹង​ត្រូវនៅដោយឡែក​ ក្រោម​ការ​មើល​ថែ​របស់​អ្នក​ជំនាញ​សុខាភិបាល ​-ត្រូវលាង​សម្អាត​ដៃ​ឲ្យ​បាន​ញឺក​ញាប់​ និង​រក្សា​អនាម័យ​ផ្លូវ​ដង្ហើម (ខ្ទប់​មាត់​នៅ​ពេល​ក្អក​ ឬ​កណ្តាស់​ ដោយ​ប្រើ​កែងដៃ​ ឬ​ក្រដាស​ជូត​មាត់​ និង​បន្ទាប់​មក​បោះ​ចោល​ក្រដាស​ជូត​មាត់​ក្នុង​ធុង​សំរាម​បិទ​ជិត​)។ប្រសិនបើមានការសង្ស័យ ឬមានចម្ងល់ផ្សេងៗ សូមទំនាក់ទំនងតាមរយៈលេខខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *