សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន!!! នារីស្រស់ស្អាតម្នាក់ ចែករំលែករឿងហេតុជួបផ្ទាល់ ជិះម៉ូតូពេលយប់ម៉ោងត្រឹមជិត៨ មានគេជិះតាមពីក្រោយ និង…

តាមរយៈគណនេយ្យហ្វេសបុក “ថង ប្រកាយ” បានបង្ហោះនូវករណីមួយដែលបានជួបផ្ទាល់ពេលយប់ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុក មានការប្រុងប្រយ័ត្ន យ៉ាងដូច្នេះថា៖ សូមអ្នកទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នពេលដែលជិះម៉ូតូម្នាក់ឯងនៅពេលយប់ ជាពិសេសនារីៗគ្នាយើងមុននេះបន្តិចម៉ោង

ប្រហែល7:40នាទី នាងខ្ញុំចេញពីធ្វើការហើយថ្ងៃនេះជួនជាជិះម៉ូតូម្នាក់ឯង ជិតដល់កន្លែងកើតហេតុមានបុរស2អ្នកជិះពីរក្រោយ ខ្ញុំមិនបានចាប់អារម្មណ៍ពេលមកដល់ជិតវាបានស្រែកហៅខ្ញុំដូចមនុស្សធ្លាប់ស្គាល់គ្នា ( ចំហើយទឹមមកពីណា )ខ្ញុំក៏ងាកមើលក្រោយវាបាញ់ស្អីម៉្យាងដាក់មុខខ្ញុំហើយវានិយាយថាច្រលំមនុស្សស្មានពួកម៉ាក់ខ្ញុំ អំឡុងពេល15វិនាទីខ្ញុំមានអារម្មណ៍ថាងងុយគេងខ្លាំងណាស់ប៉ុន្តែខ្ញុំដឹង

ខ្លួនថាវាចង់ធ្វើអី ដល់ស្តុបបឹងត្របែកស្តុបក្រហមខ្ញុំមិនឈប់ខំជិះមុខចូលកន្លែងគេលក់បាយឆាមីឆាហើយខ្ញុំប្រាប់ថាខ្ញុំត្រូវថ្នាំបើមានអ្នកណាចូលមកនាំខ្ញុំទៅ កុំអោយខ្ញុំទៅអី ហើយបានបងៗគាត់នៅកន្លែងនោះយកប្រេងកុឡាមកលាបអោយ ហើយអុីលក់បាយយកខ្ទឹមអោយខ្ញុំញាំមួយស្លាបព្រាហើយក៏ខ្ញុំលែងអី នេះជាបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ ដែលបានជួប សូមអ្នកទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នផង។ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *