ឃើញហើយអាណិតណាស់!!! មិនគួរសោះ ការធ្វេសប្រហែសមួយភ្លែត ធ្វើអោយបាត់បង់ជីវិតកូនជាទីស្រលាញ់

ក្មេងប្រុសអាយុទើប១ខួប៣ខែម្នាក់ ខណៈដែលឪពុកម្តាយចេញទៅធ្វើការងារបាត់អស់ ទុកឲ្យនៅ ផ្ញើទុកជាមួយអ្នកជិតខាង ភ្លេចខ្លួន ដើរទៅក្នុងបន្ទប់ទឹកផ្ទះជួល ដាំដូងក្បាលចូលក្នុងធុងស្ពេត្រូ លង់ស្លាប់យ៉ាងអាណោចអធ័ម ត្រូវបានអ្នកជិតខាងដឹកយកទៅពេទ្យ នៅមិនអាចសង្គ្រោះបាន ដឹកវិលមកផ្ទះវិញញាតិជិតខាង នៅមិនអស់ជិត ឆ្អើរភ្លើង ធ្វើចលនាក្រែងអាចមានជីវិតឡើងវិញ ក៏មិនទៅរួច ស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ ។

ក្មេងប្រុសរងគ្រោះឈ្មោះ ឡេង សុខរក្សា អាយុ១ខួប៣ខែ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ភួងសុភឿន ហៅតុលា អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានឪពុកឈ្មោះ ឡេង ម៉ាប់ អាយុ៤០ឆ្នាំមុខរបរ កសិករ បច្ចុប្បន្ន ស្នាក់នៅមើលថែចំការ នៅឯខេត្តរតនគិរី មានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ ។តាមស្ត្រីឈ្មោះ យ៉ែម ណយ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះ នៅលេងដីខ្សាច់ មុខបន្ទប់ជួលខណៈដែលម្តាយចេញទៅរោងចក្របាត់ ហើយគ្រាដែលគាត់ ចូលបន្ទប់ទឹក ចេញមកវិញ បាត់ក្មេងរងគ្រោះ

ទើបដើរស្វែងរក ស្រាប់តែទៅមើលនៅបន្ទប់ អ្នកក្បែរខាងនោះ ដែលម្ចាស់ចេញក្រៅបាត់មិនបានបិទ្វារ ក៏ឃើញក្មេងរងគ្រោះដាំដូងក្បាលចូលក្នុងធុងស្ពេត្រូ ទើបស្រែកឆោឡោ អ្នកក្បែរខាងនាំគ្នាដឹកក្មេងរងគ្រោះ ទៅគ្លីនិកនៅក្បែររង្វង់មូលចោមចៅ គ្រូពេទ្យពិនិត្យ ជាក់ស្តែង ក្មេងប្រុសបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាដឹកវិលត្រឡប់ទៅផ្ទះវិញ ដោយមិនអស់ចិត្ត បងប្អូន ពលរដ្ឋ សាច់ញាតិ ដាក់ឆ្អើរកម្តៅភ្លើង ធ្វើចលនា ផ្តុំមាត់ បឺត រលាក់ទឹក នៅមិនអាចសង្គ្រោះបាន ។ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *