ខ្លាំងមែន!!! Ronaldo ទិញកោះមួយ នាំទាំងគ្រួសារ ទៅរស់នៅ ដើម្បីគេចពី Covid-19

បរទេស៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ កីឡា​ករ​បាល់​ទាត់​ដ៏​ល្បី​សញ្ជាតិ​ព័រទុយ​ហា្គល់​ Cristiano Ronaldo បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រទាំងអស់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង បន្ទាប់​ពី បានដឹង​ថា​ រូប​គេ ​និង​ក្រុម​គ្រួសារ ​ត្រៀម​​ទៅរស់​នៅ ​លើ​​​កោះ ដែល​ទើប​តែ ​ទិញហើយថ្មី​ៗមួយ​។

តាម​ការ​ចុះផ្សាយ ​បាន​ឲ្យ​ដឹង​ថា ​កីឡាករវ័យ​៣៥​ឆ្នាំ​ នៃ​​ក្រុម Juventus ​​រូប​នេះ បានសម្រេច​ចិត្ត ​​ទិញ​កោះ​មួយ​ ហើយ​នឹង​ត្រៀម​ ទៅ​នៅ​ទីនោះ ជា​មួយ​នឹង​ក្រុម​គ្រួសារ​ជា​បណ្តោះ​អាសន្ន​​សិន ដើម្បី​គេច​ពី ​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា ដែល​កំពុង​តែ​មាន ​ការរីក​​រាលដាល​យ៉ាងខ្លាំង នៅ​ជុំ​វិញ​ពិភព​លោក ​ក្នុង​ពេល​នេះ។

ជាក់​ស្តែង​ ​នាពេល​បច្ចុប្បន្ន​នេះ​ មាន​អត្រាអ្នក​ដែល​​ឆ្លង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​នេះ ​នៅ​តែ​មាន​ការ​កើន​ឡើង ចំណែកអត្រា​អ្នក​ស្លាប់ក៏​ស្ថិត​ក្នុងចំណុច​មួយ ​គួរ​ប្រុង​ប្រយ័ត្ន ​ដូច​គ្នា។ រី​ឯវ៉ាក់​សាំង ក៏​មិន​ទាន់​មាន​ការ​ប្រកាស​ដាក់​ ឲ្យ​ប្រើ​ប្រាស់ ​ជា​ផ្លូវ​ការ​ណាមួយ​ នៅ​ឡើយ​ដែរ។ ដូច្នេះ​ហើយ ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ ​Ronaldo មាន​ការ​ភ័យ​ខ្លាច​នឹង បារម្ភ​ពី​សុវត្ថិភាព ​ក្រុមគ្រួសារ​របស់​ខ្លួន បែប​នេះ៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *