សូមអញ្ជើញញោមញាតិ បងប្អូន យកម៉ាស់ដោយឥតគិតលុយ ក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក…

ការផ្ទុះឡើងនៃជំងឺនេះ បណ្ដាលឲ្យមានកង្វះខាតម៉ាស់ជាខ្លាំង ជាហេតុនាំឲ្យមានមធ្យោបាយផ្សេងទៀត ដូចជា ប្រើប្រាស់ក្រម៉ាខ្មែរ ក្រម៉ាខ្មែរច្នៃជាម៉ាស ក្រណាត់ច្នៃជាម៉ាស ជាដើម។ អ្វីកាន់តែប្លែកទៀតនោះ គឺស្បង់ចីពរព្រះសង្ឃមកច្នៃជាម៉ាសតែម្ដង។

បើយោងតាមគណនីហ្វេសប៊ុកព្រះអង្គព្រះនាម Lorm Loeurm Lha ដែលបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុកថា៖ «សូមពិតប្រគេន និង ជូនដំណឹង! ចាប់ពីម៉ោងនេះតទៅព្រះតេជព្រះគុណ ញោមញាតិ បងប្អូន អាចនិមន្តនិងអញ្ជើញមកយកម៉ាស់នៅសាលាកាត់ដេររបស់សមាគមជីវិត និង ក្តីសង្ឃឹម ស្ថិតក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាបបាន មិនមានគិតលុយទេ។សូមអរព្រះគុណ និង អរគុណ!!!»

Leave a Reply

Your email address will not be published. Required fields are marked *