ដឹងទេ? បើចេះ​ឆែក​លេខ ១៧ ខ្ទង់នេះ ដឹង​ខ្ទេចពី​ប្រភព​ឡាន​មក​ពី​ណា ប្រទេសណា កន្លែងណា…(មានវីដេអូ)

លេខ​សម្គាល់​អត្តសញ្ញាណ​របស់​យានយន្ត ឬ​ដែល​គេ​ស្គាល់​ថា​ជា VIN (Vehicle Identification Number) ជា​លេខ​ដែល​ចេញ​មក​សម្រាប់​សម្គាល់ពី​ប្រទេស​ផលិត ឆ្នាំ​ផលិត ប្រភេទ​យានយន្ត លក្ខណៈ​សម្បត្តិ និង​ព័ត៌មាន​ជា​ច្រើន​ទៀត​របស់​រថយន្ត​ផ្ទាល់។

ជា​ធម្មតា VIN មាន​ចំនួន ១៧​ខ្ទង់​ចាប់​តាំង​ពី​ឆ្នាំ ១៩៨១ មក។បើ​សិន​រថយន្ត​មិន​មាន VIN គ្រប់​ចំនួន ១៧ ​ខ្ទង់​ទេ​ប្រហែល​មក​ពី​រថយន្ត​ផលិត​មុន​ឆ្នាំ ១៩៨០ ឬ​ក៏​លេខ VIN នោះ​មិន​ពិតប្រាកដ។ ខ្ទង់​ទី ១ ដល់​ ទី ៣ ៖ ហៅ​ថា World Manufaturer Indentifier (WMI) ដែល​អាច​ឲ្យ​ដឹង​ប្រទេស​នៃ​រថយន្ត (ខ្ទង់​ទី ១), ក្រុមហ៊ុន​ផលិត​រថយន្ត (ខ្ទង់​ទី ២) និង ប្រភេទ​នៃ​រថយន្ត (ខ្ទង់​ទី ៣)។

ខ្ទង់​ទី ៤ ដល់​ ទី ៨ ៖ បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត។ សូម​បញ្ជាក់​ផង​ដែរ​ថា លេខ​កូដ​ទាំង ៥ ខ្ទង់​នេះ អាច​នៅ​ឆ្លាស់​គ្នា​រវាង លេខ​កូដ​ប្រភេទ​ម៉ាស៊ីន លេខ​កូដ​តួ​រថយន្ត លេខ​កូដ​ស៊េរី លេខ​កូដ​សែ​ស្រឡាយ និង​ លេខ​កូដ​ប្រព័ន្ធ​សុវត្ថិ​ភាព​រថយន្ត។ ខ្ទង់​ទី ៩ ៖ ហៅ​ថា Check Digit សម្រាប់​ផ្ទៀង​ផ្ទាត់​ជាមួយ លេខ VIN ទាំង ១៧​ខ្ទង់​នោះ​ថា​ជា​លេខ​ពិតប្រាកដ​ឬ​ក៏​ក្លែង​ក្លាយ។ ខ្ទង់​ទី ១០ ៖ ជា​លេខ​កូដ​សម្គាល់​ឆ្នាំ​របស់​រថយន្ត។

ខ្ទង់​ទី ១១ ៖ ជា​លេខ​កូដ​សម្គាល់​ទីតាំង​រោងចក្រ​ ដែល​ផលិត​រថយន្ត​នោះ។ ខ្ទង់​ទី ១២ ដល់ ១៧ ៖ ជា​លេខ​សម្រាប់​សម្គាល់​រថយន្ត​ក្នុង​សែ​សង្វាក់​ផលិតកម្ម។ លេខ​នេះ​ប្រៀប​ដូច​ជា​ឈ្មោះ​របស់​រថយន្ត​អ៊ី​ចឹង ដែល​ចេញ​ដោយ​រោង​ចក្រ​ផលិត​រថយន្ត​ផ្ទាល់។ ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍ នៃ​ការ​មើល​លេខ VIN របស់​រថយន្ត Lexus RX 300៖ VIN៖ JTJGF10U120136756 ខ្ទង់​ទី ១ ៖ តំណាង​ឲ្យ ប្រទេស​ផលិត គឺ​ប្រទេស ជប៉ុន ខ្ទង់​ទី ២ ៖ T តំណាង​ឲ្យ ក្រុមហ៊ុន​ផលិត គឺ​ក្រុមហ៊ុន តូយ៉ូតា ខ្ទង់​ទី ៣ ៖ J តំណាង​ឲ្យ ប្រភេទ​រថយន្ត ដោយ​វា​ជា​ប្រភេទ​តួ​ខ្ពស់ (SUV) ខ្ទង់​ទី ៤ ៖ G តំណាង​ឲ្យ រូប​រាង​រថយន្ត ដោយ​វា​ជា​ប្រភេទ​ទ្វារ​បួន ប្រើ​ប៉ុង ១ ខ្ទង់​ទី ៥ ៖ F តំណាង​ឲ្យ ប្រភេទ​ម៉ាស៊ីន ដោយ​រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​ប្រភេទ I មាន​ស៊ី​ឡាំង ៦ មាន​ទំហំ ៣ លីត្រ ខ្ទង់​ទី ៦ ៖

1 តំណាង​ឲ្យ ស៊េរី ដែល​វា​អាច​ប្រើ​បាន​ចំពោះ​ម៉ូដែល RX300 IS300 និង ES300 (ឆ្នាំ ១៩៩៦) ខ្ទង់​ទី ៧ ៖ 0 តំណាង​ឲ្យ លក្ខណៈ​សុវត្ថិភាព ដោយ​រថយន្ត​នេះ​មាន​ពោង​ខាង​មុខ​ ២ និង​ពោង​នៅ​ជាប់​ទ្វារ​មុខ​សង​ខាង។ ខ្ទង់​ទី ៨ ៖ U តំណាង​ឲ្យ សែស្រឡាយ​របស់​រថយន្ត ដោយ​វា​ជា​សែ​ស្រឡាយ RX300 និង RX330 ខ្ទង់​ទី ៩ ៖ 1 តំណាង​ឲ្យ លេខ​ផ្ទៀង​ផ្ទាត់​ VIN របស់​រថយន្ត​ថា​ជា​លេខ​ពិត​ប្រាកដ ឬ​អត់ ខ្ទង់​ទី ១០ ៖ 2 តំណាង​ឲ្យ ឆ្នាំ ២០០២ ដែល​ជា​ម៉ូដែល​របស់​រថយន្ត ខ្ទង់​ទី ១១ ៖ 0 តំណាង​ឲ្យ ទី​តាំង​រោង​ចក្រ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​ជា​កន្លែង​ផលិត​រថយន្ត។ ខ្ទង់​ទី ១២ ដល់ ១៧៖ 136756 ជា​លេខ​សម្គាល់​រថយន្ត ក្នុង​សង្វាក់​ផលិតកម្ម​របស់​វា​ផ្ទាល់។

ប្រភព៖pressnews

Leave a Reply

Your email address will not be published. Required fields are marked *