មិនជឿកុំប្រមាថ!!! ហាមមិនឱ្យពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទឹក

ខ្មែរយើងមានជំនឿជាច្រើនពាក់ព័ន្ធនឹងមន្តអាគម វត្ថុស័ក្តិសិទ្ធ និងអថព្វ ​(អថ័ន) នានា ដែលមកទល់បច្ចុ្បន្នជំនឿមួយចំនួននៅតែស្ថិតនៅក្នុងចិត្តប្រជាជនខ្មែរមិនសារលាបទៅណានោះទេ។សម្រាប់អ្នកដែលមានគ្រូកាន់ ​ឬមានពាក់វត្ថុស័ក្តិសិទ្ធ ​គឺមានត្រណមជាច្រើនដែលត្រូវតែគោរពតាម និងប្រកាន់ភ្ជាប់ ដោយក្នុងនោះការហាមប្រាមធំបំផុតនោះ ​គឺការពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទឹក។ ​តើអ្នកដឹងទេថាបណ្តាលមកពីមូលហេតុអ្វី? ដូច្នេះ «ក្នុងស្រុក » ​សូមធ្វើការដកស្រង់ទាំងស្រុងពីមូលហេតុនៃការហាមប្រាមពាក់វត្ថុស័ក្តិសិទ្ធចូលបន្ទប់ទាំងតាមរយៈប្រភពព័ត៌មានខាងក្រោមនេះ។

តាមរយៈគណនីហ្វេសប៊ុកផេក ជំនឿខ្មែរម្ចាស់ស្រុក៚ បានរៀបរាប់យ៉ាងលម្អិតថា៖ « ជំនឿ តើពាក់វត្ថុស័ក្តសិទ្ធមិនអាចចូលបន្ទប់ទឹកបាន?សំនួរនេះតែងតែលឺជារឿយៗ ចម្លើយវិញហាក់ដូចមិនប្រាកដប្រជាយកជាការមិនបាន ថ្ងៃនេះយើងនិងរៀបរាប់ពីដំណើរដើមទង និងហេតុផលពិតដែលអ្នកនិយមគោរពស្រលាញ់វត្ថុស័ក្តសិទ្ធមិនធ្លាប់ដឹង។

នេះជាជំនឿដែរបន្តមកច្រើនជំនាន់ មានតំណមចំពោះអ្នកដែលមានពាក់វត្ថុស័ក្តសិទ្ធមិនអាចចូលក្នុងបង្គន់ រឺបន្ទប់ទឹកព្រោះអាចធ្វើអោយវត្ថុនោះបែកប្រេះ បាត់ញ្ញាណបារមី ដោយសារជាកន្លែងមិនស្អាតស្អំ ។មានទស្សនៈខ្លះថាមុនចូលបន្ទប់ទឹកត្រូវបៀមវត្ថុស័ក្តសិទ្ធក្នុងមាត់ចុះបើសិនបន្តោងមានច្រើនតើយើងបៀបរបៀបមិចវិញទៅ ខ្លះអោយដាក់ទៅក្រោយខ្នងដើម្បីការពារវត្ថុទាំងនោះក្រោយខ្នងក៏នៅតែក្នុងបន្ទប់ទឹកដដែល តែយើងមិនបានស្វែងរកប្រភពពិតអោយឃើញទេ អ្វីដែលយើងគួរប្រុងប្រយ័ត្ននោះគឺ កាកសំណល់របស់មនុស្សស្រី(ឈាមរដ្តូវ) ដែលបានបន្សល់ទុកនៅក្នុងបន្ទប់ទឹក នេះទើបជាអ្វីដែលយើងគួរជៀសវាង។

ឈាមរដ្តូវរបស់មនុស្សស្រីគឺជាកំពូលមេអាថ័នបន្សាបអាគមន៍ បរមីគ្រូ បានយ៉ាងពូកែស័ក្តិសិទ្ធ ដូចនេះហើយទើបចាស់បុរាណ គ្រូអាគមន៍តែងហាមប្រាម មិនអោយពាក់របស់ដែលមានញាណបារមី ចូលបង្គន់ ព្រោះខ្លាចជួបដោយចៃន្យរបស់ដែរគេចោលនៅទីនោះ(កាកសំណល់ឈាមរដ្តូវ)។ តែចាស់បុរាណមិនបានប្រាប់អោយចំមុខទេ ខ្លាចគេដឹងពីអាថ័នក្រហមនេះយកមកបន្សាបគ្រូ។

កាលពីដើមបន្ទប់ទឹកគឺរួម (បុរស និងនារី)មិនទាន់ទំនើប រឺនៅតំបន់ស្រុកស្រែចំការគឺហាមនិងប្រុងប្រយ័ត្នចំពោះវត្ថុស័ក្តសិទ្ធរបស់យើង។ តែក្នុងពេលបច្ចុប្បន្នមិនអីទេដោយសារបន្ទប់ទឹកបានបែងចែកដាច់ដោយឡែកពីគ្នាបុរសផ្សេង នារីផ្សេង។ដោយហេតុនេះបងប្អូនដែលមានវត្ថុស័ក្តិសិទ្ធលែងបារម្មណ៏រឿងចូលបន្ទប់ទឹកទៀតហើយ »។ទោះយ៉ាងណានេះគ្រាន់តែជាការចែករំលែកការយល់ដឹងពាក់ព័ន្ធនឹងជំនឿរបស់ខ្មែរយើង ​ដែល « ក្នុងស្រុក ​» ធ្វើការដកស្រង់ចែកជូនប្រិយមិត្តជាការស្វែងយល់បន្ថែមតែប៉ុណ្ណោះ ជឿ ​ឬមិនជឿអាស្រ័យលើការគិតរបស់អ្នកទាំងអស់គ្នា។ ​សូមធ្វើការពិចារណាដោយប្រើវិចារញ្ញាណ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពព័ត៌មាន និងរូបភាព ៖ ជំនឿខ្មែរម្ចាស់ស្រុក៚

Leave a Reply

Your email address will not be published. Required fields are marked *