ស្អាតណាស់!!! ជនជាតិអឺរ៉ុបមួយក្រុម មកស្វែងយល់ និងស្លៀកពាក់លម្អកាយបែបសម័យលង្វែកយ៉ាងស្រស់ស្អាត

កម្ពុជាគឺជារាជាណាចក្រមួយដ៏ចំណាស់ក្នុងតំបន់អាស៊ី ហើយមានវប្បធម៌ចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានពិភពលោកទទួលស្គាល់នូវវប្បធម៌របស់កម្ពុជា ដែលមានភាពស្រស់ស្អាត និងទាក់ទាញ។ ជាពិសេសគឺមានរបាំបុរាណ សំលៀកបំពាក់បែបប្រពៃណី ជាដើម ដែលយុវជន យុវតីជំនាន់ក្រោយគួរតែខិតខំសិក្សាស្វែងយល់និងថែរក្សាឲ្យបានគង់វង្ស។

យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវជនជាតិបរទេសមួយក្រុម បានមកស្វែងយល់ពីសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរនៅអាស្រមកាហ្វេវប្បធម៌-ភ្នំពេញ ដោយបានតុបតែងលម្អកាយបែបសម័យលង្វែក។ ក្នុងនោះផងដែល អាចារ្យធំ ក៏បានបង្ហាញអារម្មណ៍រំភើបថា៖ “ខ្ញុំរំភើបស្ទើរស្រក់ទឹកភ្នែក ពេលឃើញរូបភាពដ៏មានតម្លៃនេះ។ ជយោ វប្បធម៌ដូនតា បានផ្សព្វផ្សាយដល់ពិភពលោកបណ្ដើរៗហើយ ខ្ញុំសូមអរគុណដល់បេះដូងក្រុមការងារយើង”៕

Leave a Reply

Your email address will not be published. Required fields are marked *